រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ!
រយៈពេល
២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ
ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងមានទ្រង់ទ្រាយតូចតាចទៀតផង។
នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ
ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ
ដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។
ជាមួយគ្នានេះ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លទ្ធផលនេះ
ក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់អាជ្ញាធរ
និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំណែនាំ
ពីគ្រប់តួអង្គក្នុងសង្គម
ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន
អំពីផលវិបាកនៃការបង្កសម្មភាពទំនើងក្នុងសង្គម។
គួរកត់សម្គាល់ថា
ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់
ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យក្រុមជនពាល ពួកអន្ទពាល
ឬពួកយូកូមជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល
កំណត់ប្រើជាផ្លូវការក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអាជ្ញាធរ
និងកងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍
ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់ គួរយកពួកគេ ឱ្យទៅមើលពន្ធនាគារ
ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ។
Post a Comment