ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភទូក ង ខេត្តព្រៃវែង ចំនួន ០៥ទូក
ខ្ញុំបាទ សួន សុម៉ាលីន ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភទូក ង ខេត្តព្រៃវែង ចំនួន ០៥ទូក រួមមានទូកឈ្មោះ (១.យុទ្ធវង្សសែនស័យ ២.ប្រាសាទសជ័យបារមីស្ទាំងមាស ៣.ស្រីខ្មៅមានជ័យ ៤.រតនៈស័យ និង ៥.មច្ឆាមហារំអិល) ដែលក្នុង ១ទូកៗ ទទួលបានថវិកាចំនួន ១០.០០០.០០០រៀល និង ១.០០០ដុល្លាសហរដ្ឋអាមរិក អាវយឺត ២០០ មួក ២០០ និងអង្ករ ២០០គីឡូក្រាម។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា គោរពជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រ ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment