លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រគល់អំណោយ និងផ្តល់អាហារូបករណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនដល់យុវសិស្ស វុទ្ធ ម៉ាលី ប្រឡងជាប់និទ្ទេស A នៅខេត្តព្រៃវែង


នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ម៉ូតូ ចំនួន ១គ្រឿង ថវិកា ចំនួន ១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនយុវសិស្ស វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលបានប្រឡងជាប់និទ្ទេស A និងមានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផងដែរ។










Powered by Blogger.