ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ស្មើនិង៤ បន្ទប់ នៅឃុំកំពង់ប្រាសាទ ស្រុកពាមជរ

 


ព្រៃវែង៖ នៅថ្ងៃទី ១៨ ខែវិច្ជិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា ១ខ្នង ស្មើនិង៤ បន្ទប់ ដែលមានបណ្តោយ ៣៤ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ ដែលស្ថិតនៅបរិវេណសាលាមត្តេយ្យសិក្សាសំពៅ ស្ថិតក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

ដែលពិធីនោះក៏មានការអញ្ជើញចូលរួមពី៖ លោក  អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកអភិបាលស្រុកផងដែរ។

ចំពោះការសាងសង់អគារសិក្សាថ្មី ១ខ្នង ស្មើនិង៤ បន្ទប់នេះ គឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់ការ សិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១ ។

ដែលនៅក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ។ ក្នុងនោះផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ ២០២៣-២០២៨ ដែលឈរលើគោលនយោបាយធំៗពីរគឺ៖ ទី១.ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងទី២. ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕
















Powered by Blogger.