លោក ហ៊ី ធួក តំណាងអភិបាលខេត្តព្រៃវែងបាននាំយកបច្ច័យ ជាង ២ ម៉ឺនដុល្លារ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍អណ្តែត

 


ព្រៃវែង៖ ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៉ី ធួក អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានដង្ហែរអង្គកឋិនទានសាមគ្គី របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តពោធិ៍អណ្តែតមានជ័យ (ហៅវត្តដឹកដា) ស្ថិតក្នុងភូមិដឹកដា ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមមន្ទីរអង្គភាពនានាជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ចំពោះការរៀបចំអង្គកឋិនទានដែលជាកំលាំងសាមគ្គីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជាមន្ត្រីរាជការ និងប្រជាពលរដ្ឋសប្បុរសជនគ្រប់ទិសទី។ បុណ្យកឋិនទានគឺមានរយៈពេល២៩ថ្ងៃ នៃរដូវកាលបុណ្យកឋិនទាន ដែលបានចាប់ផ្តើមពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិត ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធពិធីបុណ្យកឋិនទានប្រពៃណីពុទ្ធសាសនា ប្រមូលបានបច្ច័យកសាងសមិទ្ធផលទ្រទ្រង់ព្រះពុទ្ធសាសនា។ ការរួបរួមគ្នាដោយសទ្ធាជ្រះថ្លាជាកំលាំងសាមគ្គីក្នុងពិធីបុណ្យកឋិនទានទាំងអស់នេះ សបញ្ជាក់នូវជំនឿរឹងមាំរបស់ប្រជាជនយើងចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ម៉្យាងទៀត សាមគ្គីភាពនេះក៏ជាការចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាថែមទៀត របស់ប្រជាជនយើង បន្តគាំទ្ររាជរដ្ឋាភិបាលក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លានិងភ្លឺស្វាង ក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិឱ្យកាន់តែរីកចម្រើនគ្រប់វិស័យ សំដៅពង្រឹងបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិយើងជារៀងដរាបតទៅ។

ក្នុងនោះថវិការបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំនួន ២ ម៉ឺនដុល្លា និង ៥០ ម៉ឺនរៀល និង
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ២ លានរៀល និងឧកញ៉ា ជឹម សុខ ១ លានរៀល៕
























Powered by Blogger.