ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលើដំណើរការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧មករា ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

 


(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២០  ខែវិច្ឆិកា  ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលើដំណើរការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧មករា ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកផងដែរ។
















Powered by Blogger.