ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង
ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង ដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះដែលស្ថិតនៅក្នុងបរិវេន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវខិតខំប្រណាំងឲ្យអស់សមត្ថិភាព ដើម្បីទទូលបានជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួន។
ឯកឧត្តម អភិសន្តិបណ្ឌិត បន្ថែមថា សូមឱ្យកីឡាករ ទូកទាំងអស់ ត្រូវយល់ចិត្តទុកដាក់ថែទាំសុខភាពទទួលទានអាហារឲ្យបានត្រឹមត្រូវដើម្បីបង្ការការពារពីសុខភាពរបស់ខ្លួននៅពេលចាប់ផ្ដើមណាំងកុំឲ្យមានបញ្ហា។
បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ទូក ង ខេត្តព្រៃវែង ដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដែលសរុបចំនួន ៥៥ទូក ក្នុងនោះ ទូក ង ខ្នាតអន្តរជាតិ (នូវកង ខ្នាតខ្លី)មានចំនួន៣៧ ទូក ដែលមានចំណុះពិតចំនួន៨១៤នាក់ និងចំណុះត្រៀមចំនួន២២២នាក់ និងទូក ង ខ្នាតវែង មានចំនួន១៨ទូក ដែល មានចំណុះពិតចំនួន១៣៤៣នាក់ និងចំណុះត្រៀមចំនួន៤៩២នាក់ សរុបចំណុះទូកទាំង៥៥ទូក មានចំណុះពិតចំនួន ២១៥៧នាក់និងចំណុះត្រៀមចំនួន៤៩២នាក់ សរុបចំណុះទាំងអស់មានចំនួន២៦៤៩នាក់។
ឯកឧត្តម អភិសន្តិបណ្ឌិត បានឧប្ថម្តដល់កីឡាករទូក ង មានទូកវែងចំនួន ១៨ ទូក ក្នុងមួយទូកទទួលបានថវិកា ២ លានរៀល, ទូកអន្តរជាតិចំនួន ៣៧ ទូកក្នុងមួយទូកទទួលបានថវិកា ១ លានរៀល, អនុគណៈកម្មការបច្ចេកទេសគ្រប់គ្រងទទួលបានថវិការ ៤ លានរៀល, កម្មការសន្តិសុខសណ្ដាប់ធ្នាប់ ៦ លានរៀល, គណៈកម្មការបរិស្ថាន និងសុខាភិបាលចំនួន ៤ លានរៀល, អនុគណៈកម្មការហិរញ្ញវត្ថុ ៥ លានរៀល, នាយកសាលា ជា ស៊ីម ជ្រោយចង្វារទទួលបានអង្គការ ៥០ ម៉ឺន រៀល, និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕
Post a Comment