ឯកឧត្តម អ៑ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទូក “ង” ខេត្តកំពង់ចាម

 


(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទូក “ង” ខេត្តកំពង់ចាម ដើម្បីទៅចូលរួមអបអរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានដាក់ចេញនូវគោលការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ -ការងារបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ -ការងារពង្រឹង និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ខសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។



      

Powered by Blogger.