ឃាត់ខ្លួនជនបរទេសប្រមានជាង១ពាន់នាក់ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងកាស៊ីណូគ្មានច្បាប់


ខេត្តកំពង់ស្ពឺ៖យ៉ាងហោចណាស់ មនុស្សរាប់រយ
នាក់ភាគច្រើន ជាជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងកាស៊ីណូគ្មានច្បាប់មួយកន្លែង។

ការបង្ក្រាបនេះធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ស្ថិតនៅអគារដ៏ធំមួយលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣២ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

តាមព័ត៌មានបឋមបានរាយការណ៍ថា នៅក្នុងប្រតិបត្តិការបង្ក្រាប នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជាង ១ពាន់នាក់ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី៕






Powered by Blogger.