ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក “ង” ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៤
ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីននិងលោកជំទាវរួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក “ង” ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅ បរិវេណសាលាខេត្ត ទួលបារាយណ៍អណ្ដែត ចុងប៉ម និងរោងតម្ភល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដើម្បីទទួលបានភាពជោគជ័យដោយរលូនក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក "ង" នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង នាយកទីចាត់ការ អង្គភាពចំណុៈសាលាខេត្ត និងមន្រ្តីរាជការផងដែរ។
Post a Comment