រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។
កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសមត្ថភាព ដើម្បីធានាដល់សុខសុវត្ថិភាពការរស់នៅប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសត្រូវពង្រឹង នៅសុខសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅក្នុងឱកាស នៃរដ្ឋបាលខេត្ត រៀបចំនូវការប្រណាំងទូក ង ថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះឲ្យបានសុវត្ថិភាពខ្ពស់៕
Post a Comment