ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទានិងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក ង ក្នុងខេត្តព្រៃវែង

 

ព្រៃវែង:ពិធីប្រណាំងទូកងនៅខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ ហ្នឹងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមន្ត្រីរាជការក្នុងខេត្តបានចូលរួមផងដែរជាពិសេសបានចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរមកលើកទឹកចិត្តទូកមកពីបណ្តាក្រុងស្រុករបស់ខ្លូនផងដែរ។
ឯកឧត្តមជាសមាធីក៏បានមានប្រសាសន៍លើកឡើងថាសូមឲ្យកីឡាករទាំងអស់។ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី ដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាពសមិទ្ធផលដែលមាននិងកសាងនូវសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ផងដែរថា ទូកង ខ្នាតអន្តរជាតិ ទាំងអស់ចំនួន 47 ទូក ក្នុងនោះចំណុះពិត 1,034 នាក់ ចំណុះត្រៀម 282នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន 16 ទូក ដែលមានចំណុះពិត 1,193 នាក់ ចំណុះត្រៀម 230 នាក់។ ទូកងសរុបទាំងខ្នាតវែងនិងខ្នាតអន្តរជាតិ មានចំនួន 63ទូកដែលមានចំណុះពិតនិងចំណុះត្រៀមសរុបទាំងអស់ចំនួន 2,74 9នាក់។
សូមបញ្ជាក់បងដែលថា ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល 2 គឺ ថ្ងៃទី 16 អ៊ុំចំនួន 4 ជើង។ ព្រឹកអ៊ុំចំនួនពីរជើង ប្ដូរខ្សែទឹកនិងពេលរសៀលអ៊ុំចំនួន 2 ជើងប្ដូរខ្សែទឹកដូចគ្នានឹងថ្ងៃទី 17 គឺអ៊ុំចំនួនមួយជើងនិងពេលរសៀលអ៊ំមួយជើង ទៀតដោយប្ដូរខ្សែទឹកដាច់ព្រាត់ បិទកម្មវិធី។


























Powered by Blogger.