ឯកឧត្ដម សួន សុម៉ាលីននិងលោកជំទាវ បានដឹកនាំរៀបចំពិធីក្រុងពិលីសូមសេចក្តីសុខ សេចក្តីចម្រើន ក្នុងការប្រណាំងទូក ង ខេត្តព្រៃវែងខាងមុខនេះ

 


ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី  បានអញ្ជើញចូលរួម ក្រុងពលី សូមសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ការប្រណាំងទូក ឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូន ដែលស្ថិតនៅមាត់ទន្លេក្រុងព្រៃវែង។​

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។

សូមបញ្ជាក់ថា៖ កម្មវិធីប្រណាំងទូក ង នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលពិធីបើក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ចនិងអតីតយុទ្ធជន និងនៅថ្ងៃថ្ងៃបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអភិសន្តិបណ្ឌិតម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដោយមានទូក ង ចូលរួមប្រណាំងមកពី ៦ ស្រុករួមមាន៖
១- ស្រុកពោធិ៍រៀង ទូកខ្លីចំនួន២៨ ទូកវែងចំនួន៨។
២-ស្រុកពាមរក៍ទូកខ្លីចំនួន៤ ទូកវែងចំនួន៣។
៣-ស្រុកពារាំងទូខ្លី២ ទូកវែងចំនួន៥ ។
៤-ក្រុងព្រៃវែងទូកខ្លីចំនួន៨ ។
៥-ស្រុកស៊ីធរកណ្តាលទូកខ្លីចំនួន៣ ទូកវែងចំនួន១។ 
៦-ស្រុកពាមជរទូកខ្លីចំនួន២ ទូកវែងចំនួន១។
ទូកចូលរួបប្រណាំងខ្លីសរុបចំនួន៤៧ វែងចំនួន១៨ សរុបរួមចំនួន៦៥ទូក៕
























Powered by Blogger.