ក្លឹបកម្សាន្ដមួយកន្លែងដែលបង្កប់ដោយគ្រឿងញៀន និងល្បែងស៊ីសងស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតត្រូវសមត្ថកិច្ចចុះបង្រ្កាប
(បន្ទាយមានជ័យ) ៖ ក្លឹបកម្សាន្ដមួយកន្លែងដែលបង្កប់ដោយគ្រឿងញៀន និងល្បែងស៊ីសងស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតត្រូវសមត្ថកិច្ចចុះបង្រ្កាប ។
សមត្ថកិច្ច បានប្រាប់ថា នៅវេលាម៉ោង ២ ទាបភ្លឺឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ ២០២៤នេះ អនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការពិនិត្យភ្លាមៗ និងមានការសម្របសម្រួល ពីសំណាក់លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានចុះពិនិត្យមកដល់ទីតាំងផ្ទាល់តែម្តង ហើយនៅក្នុងការត្រួតពិនិត្យនិងឆែកឆេរ នោះឃើញថា មិនមានទូបាញ់ត្រីល្បែងស៊ីសងអ្វីឡើយ ។
សមត្ថកិច្ចបន្តប្រាប់ទៀតថា នៅវេលាម៉ោង៤ ជាងកំលាំងបាន ធ្វើការលបឆ្មក់និងបន្តឆែកឆេរគ្រប់បន្ទប់ ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀត។ហើយ (ដាក់ស្លាក) ថាហាមចូលនៅមាត់ទ្វារចូលនិងមិនបើកភ្លើងនោះទេ។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការសហការជាមួយសន្តិសុខនៅទីតាំងខាងលើរកឃើញប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោ dior និងឃាត់ខ្លួនបានចំនួនមនុស្ស៨នាក់ស្រី៤នាក់ និងសម្ភារៈវត្ថុតាងរួមមាន កូនថង់ប្រើប្រាស់គ្រឿងញៀនមួយប្រើប្រាស់អស់និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន+៤នាក់ អវិជ្ជមាន ៤នាក់ ។
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងនោះនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនីតិវិធីច្បាប់ ៕សហការី
Post a Comment