ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូន បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាស បុណ្យភ្ជុំបិណ្ឌ

 


ខេត្តព្រៃវែង: រសៀលថ្ងៃទី០៣  ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿងឆ្ពោះទៅកាន់ក្រុង ស្រុកនៃខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងដែលប្រចាំការតាមគោលដៅនោះរួមមាន ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស និងថវិកាចំនួន ១៩,២៥០,០០០រៀល ក្នុងនោះក៏មានថវិកា (ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំនួន ១០,០០០,០០០រៀលផងដែរ)៕

























Powered by Blogger.