កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia

 


(ភ្នំពេញ) ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia ដែលបង្ហាញខ្លួនលើកដំបូងនៅអាស៊ីអាគ្នេយ៍ និងមានរថយន្តប្រណិតទំនើប ដែលមានសមត្ថភាពខ្ពស់ប្រមាណ 130 គ្រឿង និងតារាល្បីៗលើពិភពលោកកំពុងបើកបរ ឆ្លងកាត់ប្រទេសជាច្រើន មកប្រមូលផ្តុំនៅលើទឹកដីសុវណ្ណភូមិនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងយុគសម័យសន្តិភាព ដែលកសាងបានមកដោយលំបាក ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបន្តថែរក្សា កសាង អភិវឌ្ឍន៍ កាន់តែរីកចម្រើន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងព្រឹត្តិការណ៍ដ៏មិននឹកស្មានដល់នេះ ក៏មានរថយន្តប្រណិតក្នុងស្រុករបស់កម្ពុជា រងចាំទទួលស្វាគមន៍ និងចូលរួមជាងពីររយគ្រឿងបន្ថែមផងដែរ។

ប្រទេសកម្ពុជា គឺជាចំណតដ៏សំខាន់មួយ ដោយបង្ហាញព្រឹត្តិការណ៍សាធារណៈជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ឈានដល់ការបញ្ចប់ក្នុងកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍។

.អរគុណ សន្តិភាព!
.អរគុណ នយោបាយ ឈ្នះ ឈ្នះ!
.ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ…!



 

Powered by Blogger.