លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី៥ខែកញ្ញានេះ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
ក្រចេះ÷កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី៥ខែកញ្ញានេះ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា ជាមួយនិងការចុះបង្ក្រាបបទល្មើសនេសាទ ក្រោមកិច្ចសហការពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងជំនាញ បានធ្វើការរុះរើ ដកហូត និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់
រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ(សាច់កាវ)ចំនួន១១ខ្សែ ប្រវែង៥៥០ម លបសាច់កាវ ចំនួន១៤គ្រឿង របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ លូស្បៃមុង ចំនួន៣២មាត់លូ របាំងកាត់ទទឹងជិតព្រែក ចំនួន២របាំង និងលបសាច់កាវចំនួន០៦គ្រឿងរួមនិង បង្គោលចម្រឹងប្ញស្សីចំនួនប្រមាណ៦០០ដើម ។
ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ប្រមាណ ៣០០គក្រ ៕
Post a Comment