ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង

 

ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី សុភី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ទទួលបន្ទុកខេត្តព្រៃវែង និងលោក  ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។

មានប្រសាសន៍នៅក្នុងសន្និបាតនោះ ឯកឧត្តម ទ្រី សុភី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ទទួលបន្ទុកខេត្តព្រៃវែង បានមានប្រសាសន៍ កោតសរសើរ និងមានតម្លៃខ្ពស់ចំពោះ ភាពរីកចម្រើនរបស់ខេត្តព្រៃវែង ក៏ដូចជាការខិតខំយកចិត្តទុកដាក់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង បានខិតខំអនុវត្តតាមតួនាទីភារកិច្ច របស់ខ្លួន ដោយមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានជំរុញ ការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តព្រៃវែង បានច្រើនគួរជាទីមោទនៈ។ ដែលទាំងអស់នេះបានធ្វើឲ្យ ប្រជាពលរដ្ឋ គាត់មានការសប្បាយចិត្តដោយទទួលបាននៅ បណ័្ណកម្មសិទ្ធិដើម្បី យកទៅប្រើប្រាស់តាមការចាំបាច់របស់គាត់។

ក្នុងនោះផងដែរ ឯកឧត្តម អនុរដ្ឋលេខាធិការក៏បានណែនាំដល់ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់បម្រើនៅសេវាសាធារណៈ ក៏ដូចជាការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រពន្ធ័ និងឲ្យបានចប់តាមការកំណត់របស់ក្រសួង ធ្វើយ៉ាងណាដើម្បី ឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស បានទទូលបណ្ណ័កម្មសិទ្ធិគ្រប់ៗគ្នា និងបញ្ចប់នូវវិវាទទាំងអស់អំពីបញ្ហា ដីធ្លីទាំងអស់នេះ។

នៅក្នុងឱកាសនោះ មួយផងដែរលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង ក៏បាន លើកឡើងថានៅក្នុងឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បាននឹងកំពុង អនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធិភាព កសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហា បរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានខិតខំអនុវត្តការងាររដ្ឋបាលដីធ្លី - ការងាររៀបចំដែនដី - ការងារ ដោះស្រាយវិវាទដីធ្លី-ការងារគ្រប់គ្រងវិស័យសំណង់ - ការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយមានតម្លាភាព គុណភាព និងប្រសិទ្ធភាព។ រាល់សមិទ្ធិផលទាំងប៉ុន្មានដែលមន្ទីរសម្រេច បានជោគជ័យគឺអាស្រ័យមានការចូលរួម និងសហការពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍នានា ពិសេសដោយមានការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត។ ដោយកត្តាទាំងនេះហើយ ទើបមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់។

លោក ប្រធានមន្ទីរ បន្តថា គិតត្រឹម ០៩ ខែដើម ឆ្នាំ២០២៤ (គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤)
- ប្រកាសតំបន់វិនិច្ឆ័យ ចំនួនៈ ១៥៧ភូមិ ស្មើនឹង ១៦ ឃុំ/សង្កាត់
- ប្រមូលទិន្នន័យ, បញ្ចូលទិន្នន័យ, គូរ ចំនួនៈ ១០៦,៤៤៥ ក្បាលដី
-វាស់វែងចំនួនៈ ១១៩,២១៤ ក្បាលដី
- បិទផ្សាយចំនួនៈ ១១០,៦២៨ ក្បាលដី ស្មើនឹង ៦៧ភូមិ
-ចុះហត្ថលេខា(ចេញប័ណ្ណ) ចំនួនៈ ១០០,៣០៣ ក្បាលដី
-ចែកប័ណ្ណចំនួនៈ ៨១,៨៣៧ ក្បាលដី៕




















Powered by Blogger.