ឯកឧត្តម សួន សុម៉ាលីននិងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកកំចាយមារ

 ព្រៃវែង÷នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកកំចាយមារ ឯកឧត្តម សួន សុម៉ាលីននិងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកកំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណសាលាបឋមសិក្សាក្របៅចាស់ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមារនាពេលនេះ។ 

ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ក្រុមប្រឹក្សាស្រុក មេភូមិ មេឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យស្រុក មន្រ្តីរាជការស្រុកកំចាយមារ យុវជន សសយក និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋសរុបចំនួន ២,៣៣៩រូប។


























Powered by Blogger.