លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់

 


​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ថ្ងៃនេះ បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប ក្តុកក្តួល​ជាខ្លាំង ដោយ​លោក​បាន​ជួប​ជាមួយ លោក​គ្រូបង្ហាត់ ក្បាច់គុន​កា​រ៉ាតេ ដែល​លោក​បាន​បាត់​ទំនាក់ទំនង​ជាមួយ​គ្នា​ជាង ៤០ ឆ្នាំ​មកហើយ ។​


​មានប្រសាសន៍​ក្នុង​បណ្តាញ​សង្គម លោក​មាន​សំណេរ​ដូចនេះ​ថា ៖ «​ខ្ញុំ​សូម​បង្ហាញ​នៅ​រូបភាព​ដែល​បាន​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ នោះ​គឺ​ពេល​ដែល​ខ្ញុំ​បាន​ជួប ឧត្តម​ការ៉ា​តេ​ចារ្យ ជា ណា​រ៉ា កម្រិត​ខ្សែក្រវ៉ាត់​ខ្មៅ ៩​ដាន់ដែល​ធ្លាប់ជា​គ្រូបង្ហាត់ កា​រ៉ាតេ ដល់​ខ្ញុំ​កាលពី​៤០​ឆ្នាំមុន ហើយ​ដាច់​ទំនាក់ទំនង​ជាមួយ​គាត់ រហូតមកដល់​ថ្ងៃ​ខ្ញុំ ទទួល​សញ្ញាបត្រ​បញ្ជាក់​កម្រិត​ក្បាច់គុន​កា​រ៉ាតេ ខ្សែក្រវ៉ាត់​ខ្មៅ ៥​ដាន់ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ទើប​ជួប​គាត់​ម្តង​ទៀត ដែល​ធ្វើឲ្យ​ខ្ញុំ​ទទួលបាន​នូវ​អារម្មណ៍ ដ៏​រំភើប​រីករាយ​មួយ ពិបាក​នឹង​ពិពណ៌នា​ឲ្យ​ត្រូវ។







Powered by Blogger.