ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានបង្ក្រាបនិងចាក់លែងកូនត្រីរាប់លានក្បាលចូលក្នុងបឹងធម្មជាតិដោយកំលាំងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការចុះបង្ក្រាបពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ

 

÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ  អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម  និងអាជ្ញាធរស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៤ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
   +ករណីទី១
   -ឧបករណ៍លូស្បៃមុងចំនួន ៧មាត់
   -របាំងស្បៃមុងប្រវែង ២២៥ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ១០៥ដើម
   -ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម
  នៅចំណុចទំនប់ចំានាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
   +ករណីទី២
   -ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
   -របាំងស្បៃមុងប្រវែង ៥៧៥ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ១៨០ដើម
   -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម
  នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
   +ករណីទី៣
   -ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់
   -របាំងស្បៃមុងប្រវែង ៩៧៥ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ៣៣០ដើម
   -ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៣៥គីឡូក្រាម
  នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
   +ករណីទី៤
   -ឧបករណ៍លូស្បៃមុងចំនួន ៣៣មាត់
   -របាំងស្បៃមុងប្រវែង ១៦៥០ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ៥៦០ដើម
   -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦៨គីឡូក្រាម
  នៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឯកឧត្ដមទឹម បូរក្សបានសំនូមពរដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយឧប្បករណ៍ខុសច្បាប់ដែលនាំអោយវិនាសហិនហោចធនធានមច្ឆាជាតិដែលជាអាយុជីវិតយើងទាំងអស់គ្នា។







Powered by Blogger.