ឯកឧត្តមសួន សុម៉ាលីនអភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោក មឿន ធារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ជា សាវ៉ាន!

 


(ព្រៃវែង) ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦  ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សុម៉ាលីន អីបាល នៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោក មឿន ធារ៉ា នាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រៃវែង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ជា សាវ៉ាន ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជរាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសិកា ជា សាវ៉ាន សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។🙏




Powered by Blogger.