អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក ព្រមទាំងបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រីរាជការត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្ត ដើមី្បចូលរួមរីករាយអបអរសាទរ ក្នុងពិធីទាំងនោះផងដែរ៕
Post a Comment