ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់លើផ្ទៃដីបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិច





ព្រៃវែង៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់លើផ្ទៃដីបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិច ចំនួន២៥៧,២០ហិកតា ស្មើនឹង៣០៥គ្រួសារ ដែលស្ថិតនៅក្នុងឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។


ការអញ្ជេីញចុះពិនិត្យនៃផលប៉ះពាល់បឋមដោយទឹកជំនន់ក្នុងខេត្តព្រៃវែងមានចំនួន០៣ស្រុក (ស្រុកស៊ីធរកណ្ដាល ស្រុកពាមរក៍ និងស្រុកពាមជរ) ស្មើ ១៨ឃុំ  ដោយប៉ះពាល់សរុប:

- ប្រជាពលរដ្ឋ: ៣៩០គ្រួសារ

- មិនមានប៉ះពាល់ខ្នងផ្ទះនោះទេ

- ប៉ះពាល់ស្រូវ: ៤៣៤,៧០ហិកតា

- ខូចខាតស្រូវ:  ៩៩ហិកតា


សូមបញ្ជាក់ថា : ស្រុកស៊ីធរកណ្ដាល ប៉ះពាល់ច្រើនជាងគេរួមមាន: ប្រជាពលរដ្ឋប៉ះពាល់ចំនួន៣០៥គ្រួសារ និងប៉ះពាល់ស្រូវចំនួន២៥៧,២០ហិកតា។ ស្ថានភាពកម្ពស់ទឹកស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សារក្រុងព្រៃវែង)មានកម្ពស់៦ម(ទឹកឡើង០,០៩ម) កម្ពស់ទឹកប្រកាសអាសន្ន៧,៥០ម។ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវឌ្ឍន៍នៃស្ថានភាពនេះ៕














Powered by Blogger.