លោកឧត្តមសេនីយ៍ត្រី សៀ ទីន មានកិត្តិយស បានចូលជួបសម្តែងការគួរសម និងត្រងត្រាប់ស្តាប់ការណែនាំទទួលបទពិសោធន៍ពី ឥស្សរជនដែលជាចាស់ទុំចំណានប្រចាំខេត្ត គឺ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ

 


(សៀមរាប) ៖ បន្ទាប់ពីបានមកកាន់តំណែងថ្មីលើទឹកដីនៃមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា នាខេត្តសៀមរាប ថ្ងៃនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប មានកិត្តិយស បានចូលជួបសម្តែងការគួរសម និងត្រងត្រាប់ស្តាប់ការណែនាំទទួលបទពិសោធន៍ពី ឥស្សរជនដែលជាចាស់ទុំចំណានប្រចាំខេត្ត គឺ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥។
សៀមរាប,ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤!













Powered by Blogger.