តែងតាំងឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អត្តលេខ ១៩៦៧៤៤ មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បច្ចុប្បន្នជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ចំណែកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត។ អនុក្រឹត្យតែងតាំងចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤៕
Post a Comment