ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់!
នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ ពីឯកឧត្តមប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តម រ័ត្ន ស៊្រាង ធ្លាប់បានហាត់ការ៉ាតេ កម្រិតខ្សែក្រវ៉ាត់ខ្មៅ តាំងពី៤០ឆ្នាំមុន
ហើយក៏ធ្លាប់បានទទួលសញ្ញាបត្រកម្រិតអន្តរជាតិតេក្វាន់ដូ ខ្សែក្រវ៉ាត់ខ្មៅ ៤ដាន់ របស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ITF កាលពីឆ្នាំ ២០១២ផងដែរ។
Post a Comment