ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

 

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​ ១៥ ខែ​សីហា ឆ្នាំ​ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ក្នុងខេត្តព្រៃវែង​ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ​ លោកមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលទាំង ១៣ ក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក​ ទូទាំងខេត្តព្រៃវែង​ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹក និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង​ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ ការងាររក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់ក្នុងខេត្តព្រៃវែង​ និងត្រៀមបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបក្រុមជនដែលប្រមូលផ្ដុំគ្នាប៉ុនប៉ងធ្វេីសកម្មភាពបង្កអសន្តិសុខ​ សណ្ដាប់ធ្នាប់សង្គម​ ៕














Powered by Blogger.