ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយនិស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​សាលា​បណ្ឌិត​្យ​សភា​នគរបាល​កម្ពុជា



ក្នុង​ពិធី​នេះ​ផង​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ស្នង​ការ​បាន​កោត​សរសើរ​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​ក្នុង​នោះ​ផង​ដែរ​លោក​ឧត្ដមសេនីយ៍​ទោស្នង​ការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែនការងារ​ធនធានមនុស្ស​និង​លោក​នាយការិយាល័យបុគ្គលិកបែង​ចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​អស់​ទៅ​តាម​មុខ​វិជ្ជា​និង​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​ជា​មួយ​នេះលោក​ឧត្ដមសេនីយ៍​ទោស្នង​ការ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ទាំងអស់ពេល​ចូល​បម្រើ​ការ​ងារ​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន​និង​គោរព​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ​អោយ​បាន​ល្អ​៕










Powered by Blogger.