រដ្ដបាលខេត្តព្រៃវែង ជម្រាបជូន លោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក

 

ស្តីពីការជូនដំណឹងដល់ក្រុមហ៊ុន ឬបងប្អូនដែលជាម្ចាស់អាជីវកម្ម ឱ្យធ្វើការរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ឬផ្ទាំងយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
រដ្ឋបាលខេត្តព្រៃវែង សូមជម្រាប លោកអភិបាលនៃគណៈអភិបាល ក្រុង-ស្រុក ជ្រាបថា ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេសការអូសទាញដល់ យុវជនឱ្យសេពគ្រឿងស្រវឹងឈានដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយគ្រឿង ស្រវឹងជាដើម ។

ដូចនេះដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើ ការណែនាំដល់ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖ ១-លោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការជូនដំណឹងដល់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលបានផ្សព្វផ្សាយ

ពាណិជ្ជកម្មដោយមានផ្ទាំងរូបភាពស្រាបៀរ ឬគ្រឿងស្រវឹង នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ឱ្យមកធ្វើ

ការរុះរើផ្ទាំងរូបភាពនោះចេញ ដោយប្តូរទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរូបភាពផ្សេង មិនមានខ្លឹមសារ

ទាក់ទង ទៅនឹងស្រាបៀរ ឬគ្រឿងស្រវឹង ដោយទុករយៈពេល ២សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។ ២-លោកអភិបាលក្រុង-ស្រុក ត្រូវចុះអនុវត្តវិធានការអប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួម សហការពីបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។ ៣-លោកអភិបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញចូលតែមួយ ត្រូវត្រួតពិនិត្យ សំណើបើកអាជីវកម្ម ឬលើកស្លាកយីហោនានា ដោយត្រូវជៀសវាង ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង។


Powered by Blogger.