លទ្ធផលសកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង

 ថ្ងៃសុក្រ ១១រោច ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លទ្ធផលសកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖

ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប ៥នាក់ បានចុះល្បាតប្រទះឃើញការដឹកជញ្ជូនផលផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងមានដូចខាងក្រោម៖
១-ម៉ូតូសន្តោងរឺម៉ក់ចំនួន០១គ្រឿង
២-ត្រីចម្រុះ៥០០ គីឡូក្រាម
តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ បន្ទាប់មកក្រុមការងារយើងបានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។
+ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥ នាក់
មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង
បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ  ឃុំ កោះថ្កូវ  ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
+សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់រ រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុប ចំនួន ១៣នាក់ មធ្យោបាយម៉ាឡាស្មាច់ ០៤គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
វត្ថុតាងបំផ្លាញចោលនូវហ្នឹងកន្លែង ០២ករណីក្នុងនោះមាន :
១_របាំងស្បៃមុង១៦កន្លែងប្រវែង៥០០ម លូស្បៃមុង  ចំនួន ១៦គ្រឿង បង្គោល  ចំនួន ២៧០ ដើម ត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ៨០ គគ្រ ។













Powered by Blogger.