លទ្ធផលសកម្មភាពការងាររបស់ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្នុងខែសីហា២០២៤រួមមាន៖
(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយខណ្ឌរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃពុធ ០៩រោច ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លទ្ធផលសកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមការងារដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសមាសភាព៖អធិការដ្ឋានរដ្ឋបាលខាង ត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងរាជអាវុធហហត្ថថ្នាក់ជាតិ
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កំពង់ត្រឡាច
សហគមន៍នេសាទ សរុបចំនួន ២៧នាក់ និងមធ្យោបាយកាណូត ០៦គ្រឿង បានចុះបង្ក្រាបបទល្មើសជលផល នៅចំណុចក្រោយភូមិស្ទឹងស្ងួត ភូមិអំពិលទឹក ភូមិស្តីបន្លិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយធ្វើការរុះរើ និងបំផ្លាញចោល វត្ថុតាងបទលើ្មស ដូចខាងក្រោម៖
១ – របាំងស្បៃមុងចំនួន ០១ ករណី មានចំនួន១៨ កន្លែង ប្រវែង៣៦០ម លូស្បៃមុងចំនួន១៨ គ្រឿង បង្គោលចំនួន ២០០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន១៥០ គក្រ
២- លបប្រើស១០០ចំនួន ៨០គ្រឿង
៣- ដាយត្រីចំនួន ០២ វង់
+ ចូលរួមប្រជុំក្រោមអធិបតីភាព លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម ដែលមានសមាសភាពចូលរួមពី រដ្ឋបាលជលផល អង្គការMRC និង IUCN ស្តីពីការចុះពិនិត្យទីតាំង និងប្រមូលទិន្នន័យ បឋមសម្រាប់ការរៀបចំឯកសារគម្រោង ពង្រឹងការគ្រប់គ្រងជលផល ឆ្លងដែនក្នុងអាងទន្លេមេគង្គភាគខាងក្រោម ។
សូមឯកឧត្ដមមេត្តាជ្រាបជាសេចក្តីរាយការណ៍។
Post a Comment