លោក ភឺ ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
លោក
ភឺន ផល្លា
បានប្រតិកម្មឆ្លើយតបនឹងការផ្សាយព័ត៌មានដែលចោទថាលោកបានរំលោភយកដីប្រជាពលរដ្ឋនៅស្រុកកោះធំ
ខេត្តកណ្ដាល ដែលផ្ទុយពីការចោទប្រកាន់ថា លោក
មិនបានយកដីប្រជាពលរដ្ឋនោះទេ គឺបានទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរ។
ប្រតិកម្មនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យមេធា
មេគង្គ សហពាណិជ្ជកម្ម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
លោក លី វិទូ
មេធាវី ជាមេធាវីតំណាងដោយអាណត្តិឱ្យលោកញ៉ា ភឺន ផល្លា
បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា
ឆ្លើយតបនឹងសារព័ត៌មានមួយដែលបានផ្សាយផ្ទាល់ក្រោមចំណងជើងថា “ប្រជាពលរដ្ឋជាង
500 គ្រួសារ បានសំណូមពរទៅដល់អភិបាលខេត្តកណ្តាល ដែលទើបឡើងកាន់តំណែងថ្មី លោក
គួច ចំរើន ដែលការចុះផ្សាយនេះគឺមិនត្រឹមត្រូវនោះទេ។
លោក លី វិទូ
បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ក្រុមហ៊ុនបានប្រមូលទិញដី
ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ
និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបាន ស្រុកកោះធំ
ខេត្តកណ្តាល និងបានបន្តកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលនៅ
លើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)
ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុម ហ៊ុនបានបោះបង្គោល
ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ។
ចង់ដឹងព័ត៌មានលម្អិតសូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោមនេះ ៖
Post a Comment