ព័ត៌មានស៊ើបអង្កេត

សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន នៅច្រកច័ន្ទមូល កំពុងបិតបារ៉ាស់គៀបស៊ីលុយពីឡានដឹកអុសជាច្រើនប្រភេទឆ្លងដែនទៅលក់នៅវៀតណាម

(ខេត្ដត្បូងឃ្មុំ)៖ សមត្ថកិច្ចចម្រុះជាច្រើន ស្ថាប័ន នៅច្រកច័ន្ទមូល ស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចោទថា បិទបារ៉ាស់ គៀបស៊ីលុយពីឡានដឹកអូសគ្រប់ប្រភ្លូកទឹកភ្លូកដីតើជាកាពិតឬទេ?ព័ត៌មានមិនមែនជាភស្តុតាងទេ តែជាតម្រុយឈានទៅរកភស្តុតាង ករណីនេះ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងនោះទេ.! ខណ:បែកធ្លាយបញ្ជីអ្នករត់ការបង់លុយអោយសមត្ថកិច្ច រួមមានមន្ត្រីគយសាខាខេត្ត, មន្ត្រីគយចល័ត, មន្ត្រីគយស្រុក ឬគយការិយាល័យច្រក, មេប៉ុស្តិ៍ច្រកច័ន្ទមូល និងមន្ត្រីសាលាខេត្តផងដែរ បើតាមការរៀបរាប់ពីប្រជាពលរដដឹកអុស យកទៅលក់ នៅលើដងផ្លូវទៅច្រកច័ន្ទមូលបានឲ្យដឹងថា សមត្ថកិច្ចចម្រុះមួយចំនួនតូច កំពុងតែសប្បាយចិត្តអង្គុយរាប់ក្បាលរថយន្តកែឆ្នៃដឹកអុសយកលុយ ចែកគ្នាដាក់ហោប៉ៅ ដោយហេតុថា លុយដែលពួកគាត់បង់ឲ្យសមត្ថកិច្ច គឺមិនមានវិកបត្តិត្រឹមត្រូវនោះទេ ។ ដោយឡែកប្រជាពលរដ្ឋអ្នករកស៊ីដឹកអុសដើមកៅស៊ូបានលើកឡើងថា នៅខែ០៦ដើមរដូវវស្សាឆ្នាំ២០២១នេះ មានភ្លៀង និងខ្យល់កន្ត្រាក់ ជារៀងរាល់ថ្ងៃ បោកបក់ដើមកៅស៊ូបាក់រាប់ម៉ឺនដើម អញ្ចឹងពួកគាត់ត្រូវកាត់ធ្វើជាអុស ដឹកតាមរយៈរថយន្តកែច្នៃគ្រប់ប្រភេទ យកទៅលក់ តាមច្រកច័ន្ទមូល តែមិនសូវជាបានសុខទេនិងមិនសូវបានផលជាផ្លែផ្កាប៉ុន្មាននោះទេ ដោយសាសមត្ថកិច្ចច្រកបិទបារ៉ាស់តំឡើងថ្លៃក្បាលឡានជារៀងរាល់ថ្ងៃ តាមតែអំពើចិត្ត។ ពលរដ្ឋទាំងនោះ រអ៊ូថាលក់ អុសដើមកៅស៊ូមិនសូវជាបានចំណេញច្រើន ដោយសារតែបង់លុយក្បាលឡានថ្លៃហួសហេតុពេក ក្នុងមួយរថយន្តៗកែច្នៃកង់៦ បង់លុយពី ៤០ម៉ឺន ទៅ៥០ម៉ឺនរៀល, រថយន្តកែច្នៃកង់១០

Read more
ព័ត៌មានស៊ើបអង្កេត

នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត បើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងនិងឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បើកដៃឲ្យឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនផលនិងអនុផលព្រៃឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុក។ ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកវរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន នោះដែរ។  ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថៃ គា បានឲ្យដឹងថា ឈ្មួញម្នាក់នេះគឺជាអ្នករកស៊ីប្រមូលទិញធ្យូងផ្តាច់មុខពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ហើយដឹងជញ្ជូនចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ថៃ គា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន គឺជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ផងដែរ។ ដូច្នេះហើយទើបកាលពីយប់ថ្ងៃទី០៦ ថ្ងៃទី០៧

Read more
ព័ត៌មានស៊ើបអង្កេត

លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ កាន់តែល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយ

 កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមអាជីវករដឹកជញ្ជូនផ្លែឈើដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ បានលាតត្រដាងអំពើពុករលួយរបស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ជាសាធារណៈ។ ក្រុមអាជីវករនាំចូលផ្លែឈើនិងទំនិញពីស្រុកយួនហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ឃុំរំចេក គាបយកលុយលើតុក្រោមតុពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយក៏ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមគយចល័តផ្លូវជាតិលេខ១ ក្រោមការគ្រប់គ្រងរបស់លោក ផែន ភឿន មិនអាចតវ៉ាបានឡើយ។  ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញប្រភេទផ្លែឈើ បន្លែបង្ការនិងទំនិញផ្សេងៗទៀតឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ផែន ភឿន និងមន្រ្តីក្រោមឱវាទខ្លះផង។ ដោយហេតុថា ច្រើនឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យមេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះមេគយចល័តផ្លូវជាតិលេខ១​ បណ្តោយឲ្យលោក នី គឹមហួរ មន្រ្តីគយចល័តប្រចាំស្នាក់ការក្នុងឃុំរំចេក គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករស្រេចតែអំពើចិត្តរបស់ខ្លួន។  តាមការបញ្ជាក់ពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា សម្រាប់រថយន្តដឹកទំនិញចំណុះ២តោនកន្លះ ត្រូវបង់លុយក្នុង១ជើង ១០ម៉ឺនរៀល

Read more
ព័ត៌មានស៊ើបអង្កេត

មេឈ្មួញរកសុីឈើខុស ច្បាប់ល្បីឈ្មោះប្រចាំស្រុកែវសីមា ​ចំនួន២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទ​ប៉ុនប៉ងឃាតកម្ម​ និងបំផ្លាញទ្រព្យសម្បត្តិ

ខេត្តមណ្ឌលគិរី: នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០២១ កម្លាំងសមត្ថ កិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ​សហការជា មួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការចាប់ឃាត់ខ្លួន ជន សង្ស័យតាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់តំណាងអយ្យការ អមសាលាដំបូងខេត្ត មណ្ឌលគិរី ។ ការឃាត់ ខ្លួនជនសង្ស័យទាំង០២ នាក់ ​ត្រូវបានសមត្ថកិច្ចនគរបាលធ្វើឡើងនៅ ត្រង់ចំណុចរមណីយ ដ្ឋានកាំពី​ ខេត្តក្រចេះ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖ ១–ឈ្មោះសារី​ គ្រីយ៉ា​ ភេទប្រុស​ អាយុ​៤៣​ ឆ្នាំ ។ ២–ឈ្មោះ​ហាំ​ ប៉ូលី​ ភេទប្រុស​ អាយយុ​ ៤១​ ឆ្នាំ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ពីបទ​ប៉ុន ប៉ងឃាតកម្ម​ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ ប្រព្រឹត្តិកាលពីថ្ងៃទី​២៣ ខែ​មេសា​ ឆ្នាំ២០២១ នៅចំណុចភូមិពូគង់​ ឃុំស្រែព្រះ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ។ ជនសង្ស័យទាំងពីរនាក់ បាននាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

Read more
ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

លោកឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានត្រលប់មកកាន់ដំណែងដើមវិញ តាមរយៈរដ្ឋលេខាធិការម្នាក់

ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន សោភា អនុវត្តច្បាប់ជ្រុល ។ លោក ឈួន សោភា បានទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដដែលវិញ មកដល់បច្ចុប្បន្នបានជាង១ខែហើយ ។ សូមបញ្ជាក់ថា, លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប , ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ុន្តែក្នុងចំណោមមន្ត្រីគយ៧រូប លោក ឈួន សោភា ប្រើប្រាស់តែមនុស្ស៤នាក់ សម្រាប់ប្រមូលសេដ្ឋកិច្ច ដោយចាត់ទុកជាមនុស្សជំនិត (ទុកចិត្ត)រួមមាន: ១-លោក យឹម ផល្លី

Read more
ព័ត៌មានស៊ើបអង្កេត

លោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ គឺជាមេខ្លោងដ៍ធំដែលបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ា​ង​រាលដាល ដើម្បីប្រមូលលុយយកធ្វើមានធ្វើបានផ្ទាល់ខ្លួន

ថ្មីៗនេះប្រជានេសាទនៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់និងបទល្មើសកាប់ព្រៃលិចទឹកធ្វើជាសម្រាស់ហ៊ុមព័ទ្ធអួនចាប់ត្រី​មានការកើនឡើងយ៉ាងគំហុកព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះលោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ គឺជាមេខ្លោងធំដែលបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ា​ង​រាលដាល ដើម្បីប្រមូលលុយយកធ្វើមានធ្វើបានផ្ទាល់ខ្លួ។ ប្រភពស្និទ្ធនឹងលោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺលោក យ៉ាន់ វិសាក់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យ​ដឹងថា តាំងពីនៅធ្វើជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រហូតក្លាយជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គឺលោក ប៉ែន វណ្ណរិទ្ធ ​បានចាត់ទុកបទល្មើសនេសាទជាប្រភពចំណូលរបស់ខ្លួន។ ​ហេតុនេះហើយទើបបច្ចុប្បន្នលោក ប៉ែន វណ្ណរិទ្ធ ​មិនចាត់វិធានការបង្ក្រាបបទ​ល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៅស្រុកកំពង់ស្វាយ ក៏ដូចជានៅស្រុកស្ទោង ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង បើកដៃឲ្យមានបទល្មើសនេសាទបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ​។ ប្រជានេសាទនៅតំបន់​ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក

Read more
ព័ត៌មានស៊ើបអង្កេត

មេឈ្មួញចាស់វស្សា ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងស្រុកឱរ៉ាល់ យ៉ាងពេញបន្ទុក

មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ យ៉ាងគឃ្លើប្រភពពីប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បានឲ្យដឹងថា​ រហូតដល់ល្ងាចថ្ងៃទី០៥ ខែមីនា ម្សិលមិញនេះបក្ខពួករបស់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែបន្តសកម្មភាព​ប្រមូលទិញឈើឈ្លីក នៅចំណុចប៉ុយរ៉ុយ ភូមិសំរោង យ៉ា​ងគឃ្លើនដដែល។ ​ដោយហេតុថា មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងមន្ត្រីបរិស្ថាន ក្នុងស្រុកឱរ៉ាល់ មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នោះទេ ព្រោះអីឈ្មួញម្នាក់នេះ​មានខ្នងបង្អែករឹងមាំ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត បានឲ្យដឹងថា សូម្បីតែលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏មិនហ៊ានប៉ះពាល់​មេឈ្មួញរូបនេះដែរ មិនដឹងថាមានជាប់ពាក់ព័ន្ធផលប្រយោជន៍យ៉ាងណានោះឡើយ។ ដូច្នេះហើយទើប​មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ព្រមទាំងបក្ខពួកនៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើនៅភូមិសំរោង ឃុំត្រពាំងជោរ ហើយដឹកជញ្ជូនចូលទៅទីរួមស្រុកឱរ៉ាល់ នៅវេលាទៀបភ្លឺ។ បើនិយាយពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈៀង តុលា និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ មិន​ដែល​ចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ

Read more
ព័ត៌មានស៊ើបអង្កេត

ដីព្រៃកោងកាងលិចទឹកជាប់ដងព្រែកក្នុងភូមិសាស្រ្តភូមិទួលសាងាំ និងភូមិព្រែកតាកុយត្បូងកំពុងត្រូវបានជនខិលខូចទន្ទ្រានកាន់កាប់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកបែជាអសមត្ថភាពទប់ស្តាត់

ខេត្តកែប÷ដីព្រៃកោងកាងលិចទឹកជាច្រើនហិកតានៅជាប់តាមបណ្តោយដងព្រែក មានទីតាំងស្ថិតក្នុងភូមិទួលសាងាំឃុំអង្កោល និងភូមិព្រែកតាកុយត្បូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងត្រូវបានជនខិលខូចធ្វើការទន្ទ្រានកាន់កាប់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកដំណាក់ចង្អើរ ដែលដឹកនាំដោយលោកស្រី គីម ចន្ទី ជាអភិបាលស្រុក បែជាអសមត្ថភាពក្នុងការទប់ស្កាត់គ្រប់គ្រងដីរដ្ធ។ ហើយដីព្រៃកោងកាងលិចទឹកតាមដងព្រែកជាច្រើនកន្លែងត្រូវបានជនខិលខូចឆ្លៀតឪកាសទន្ទ្រានយកជាបន្តបន្ទាប់យ៉ាងគគ្លើន និងបានចាក់ដីលប់ស្ទើររាល់ថ្ងៃ ថែមទាំងមានដាំដូងក្នុងដីព្រៃលិចទឹកទៀតផង ទោះជាអាជ្ញាធរស្រុក និងមន្ត្រីជំនាញប្រកាសថា មិនចេញប្លង់កម្មសិទ្ធិជូនក៏ដោយ មិនដឹងថា តើនរណាជាអ្នកនៅពីក្រោយខ្នងវាំងននខ្មៅនេះ ?។ សូមបញ្ជាក់ថា កន្លងមកគេសង្កេតឃើញអាជ្ញាធរហាក់ដូចជាខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ។ ជាក់ស្តែងកាលពីថ្ថៃទី១៩ ខែគុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះអាជ្ញាធរស្រុកដំណាក់ចង្អើរដឹកនាំដោយលោកស្រី គីម ចន្នី បានចុះទៅដកបំផ្លាញចោលបង្គោលបេតុងចំនួន ១១ដើម និង ដកដុតបំផ្លាញចោលដើមដូងចំនួន ១៩៥ដើម ដែលជនខិលខូចបានលួចយកទៅដាំបន្ទាប់ពីកាប់ទន្ទ្រានដើមព្រៃកោងកាងចោល ក្នុងតំបន់ព្រៃលិចទឹកជាង ១៣ហិកតា ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនិងវិធានការចុះដកបង្គោល និងដុតបំផ្លាញចោលវត្ថុតាងខាងលើនេះ មជ្ឍដ្ធានប្រជាពលរដ្ឋជាច្រើនឆ្ងល់ថា ចុះដីដែលស្ថិតនៅជិតទីតាំងនោះ ដែលមានទាំងការការកាប់ឆ្ការ ដាំដូង សង់កញ្ចុះ ហេតុអីបានជាអាជ្ញាធរស្រុកមិនដក ឬដុតបំផ្លាញចោលដែរទៅ ឬមួយដីនោះជាដីរបស់លោកស្រី គីម ចន្នី និងមនុស្សជំនិតរបស់លោកស្រីទេដឹង

Read more
ព័ត៌មានស៊ើបអង្កេត

បែកធ្លាយលិខិតអនាមិកចេញពីគ្រូបង្រៀននៅស្រុកស្វាយអន្ទរ លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងកំពុង តែធុំក្លិនស្អុយរលួយ

បែកធ្លាយលិខិតអនាមិកចេញពីគ្រូបង្រៀននៅស្រុកស្វាយអន្ទរ លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងកំពុង តែធុំក្លិនស្អុយរលួយ

Read more
ព័ត៌មានស៊ើបអង្កេត

ល្បែង​ស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងក្រុងបាត់ដំបងរបស់លោក អួន តាល់ ជាចំណូលរបស់អាជ្ញាធរនិងសម្ថកិច្ចឬ បានជាមិនបង្ក្រាប? Wed/១៦/Dec/២០២០/សហការី

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃអង្គារទី១៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១ជាង នៅក្នុងក្រុងបាត់ដំបង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់ បានបើកដំណើរការបានរលូន ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោកសាត គឹមសាន ស្នងការខេត្ត ដែលទើបឡើងកាន់ថ្មី កំពុងរក្សាភាពស្ងៀមស្ងាត់បានល្អប្រសើ។ ប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ នឹងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់នៅក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ជាបន្ទាន់ផង ព្រោះក្នុងភូមិពោរពេញទៅដោយអំពើហិង្សាក្នុងគ្រួសារ និងករណីចោរកម្មជាច្រើនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ នឹងភូមិចំការសំរោង២ សង្កាត់ចំការសំរោង បានឲ្យដឹងទៀតថា កន្លែងដែលបុគ្គលឈ្មោះ អួន

Read more