ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែមេសា, អាចមានភ្លៀងធ្លាក់ដោយអន្លើ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C * អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧ °C * អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ៣៖ តំបន់មាត់សមុទ្រ *

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ សន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកាកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃកម្ពុជា បានមានប្រសាសន៍ថាសន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដោយការលើកឡើងបែបនេះ គឺនៅក្នុងឱកាសឯកឧត្តម និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តគោខ្ចក ស្ថិតនៅភូមិគោខ្ចក ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣។  ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា កត្តាសន្តិភាពទាំងអស់នេះគឺកើតចេញពីបងប្អូនប្រជាពលរដ្ឋបានជឿជាក់មកលើការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ទទូលបានសិទ្ធសេរីភាព ពេញលេញ រស់នៅប្រកបដោយភាពកក្តៅ។  ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វត្តអារាម មានតួនាទីសំខាន់ណាស់ សម្រាប់អប់រំមនុស្សអោយធ្វើល្អ ប្រព្រឹត្តនៅអំពើជាកុសល

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា!

នាព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ប៉ូការី ស្វេត (Pocari Sweat) ចំនួន ៣០០កេស ពី តំណាង ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា (Pocari sweat Cambodia) ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា ដែលបានឧបត្ថម្ភភេសជ្ជៈ ប៉ូការី ស្វេត ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

Read more
ព័ត៌មានជាតិ

រសៀលម្សិលមិញនេះ ឯកឧត្តម ជា សុមេធី និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង

រសៀលម្សិលមិញនេះ ឯកឧត្តម ជា សុមេធី និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោកលោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត។ ខ្ញុំបាទ និងភរិយា សូមផ្តាំផ្ញើរការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណ និងដឹងគុណជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ជាពិសេស យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ និងសូមរក្សានូុវប្រពៃណីទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។ សូមជូនពរនាយទាហាន នាយទាហានរង ពលទាហាន និងយោធិននៃអង្គពិធីទាំងអស់ សូមមានសុខភាពល្អ​បរិបូរណ៍

Read more
ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

Rex (កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ស្រុកស្ទឹងត្រង់ រួមនិងថ្នាក់ដឹកនាំ សប្បុរសជន សមាជិក សមាជិកាគណបក្ស ចូលរួមយ៉ាងច្រើនកុះករ នៅទីស្នាក់ការគណបក្សស្រុកចំការលើ។

Read more
ព័ត៌មានជាតិ

សារអំពាវនាវរបស់សម្តេចតេជោ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣។​ ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២ នៅកម្ពុជា ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ច របស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍៖ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម៕ ខាងក្រោមនេះ ជាសារអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី និងជំទាវ រួមទាំងសាច់ញាតិ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជំទាវ   ជា ផល្គុន  និងឯកឧត្ដម ស សុខា និងជំទាវ  រួមទាំងសាច់ញាតិ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ភូមិគ្រឹះសម្ដេចអគ្គធម្មពោធិសាលជាស៊ីម ដែលពិធីនេះស្ថិតក្រោមអភិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។  ទាំងនេះគឺបង្ហាញឲ្យឃើញអំពីការនឹករឭកដឹងគុណ នូបការៈគុណ របស់អ្នកមានគុណ ដែលមានសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលទទួល មរណៈភាព ទៅនោះ។ ទោះបីជាលោកទាំងពីរបានឃ្លាតឆ្ងាយពីកូនចៅក៏ពិតមែនក៏ប៉ុន្តែ រូបរាងកាយរបស់លោកទាំងពីរហាក់បីដូចជានៅមានជីវិតនៅឡើយ សម្រាប់កូនចៅទាំងអស់គ្នា ដូច្នេះថ្ងៃនេះលោកជំទាវ

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ!(Video inside)

បន្ទាប់ពីបានប្រារព្ធពិធីជប់លៀងជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ ជាថ្មីម្តងទៀតនៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និង ប្រគល់អំណោយជូនដល់បងប្អូនទាំងអស់ ទុកជាចំណងដៃ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ ដោយក្នុងនោះម្នាក់ៗទទួលបានអំណោយ០៨មុខរួមមាន៖ ទឹកក្រូចដប០១កេស, ភេសជ្ជៈប៉ូវកម្លាំង ០១កេស, សាប៊ូម្សៅ ០១ថង់, សាប៊ូកក់សក់ ០១ដប, សាប៊ូដុសខ្លួន ០១ដប, ថ្នាំដុសធ្មេញ ០១ដប, ធូបមូស ០១ប្រអប់ និងអាវយឺត០១ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុមគ្រួសារផងដែរ។  ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

Read more