ព័ត៌មានជាតិ

បុគ្គលដែលបានលើកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអាវុធហត្ថភ្នំពេញ ហៅចូលបំភ្លឺនិងអប់រំណែនាំហើយ!

បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា “ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត” និងបញ្ជាក់បន្ថែមថា “មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ” ស្រាប់តែឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់ អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយឯកឧត្តម ក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីឲ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បុគ្គលខាងលើ ត្រូវបាន កម្លាំងការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺបានសម្រេច។ តាមការបំភ្លឺរបស់បុគ្គលខាងលើ ដែលមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់និងមិនធ្លាប់ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែដឹងថា ឯកឧត្តម

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌដង្កោ ចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺគ្រោះក្នុងតម្រងនោម!

នាព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ នាំយកថវិកា និងអំណោយមួយចំនួន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ផល នី សមាជិកអាវុធហត្ថខណ្ឌដង្កោ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការព្យាបាលដោយវះកាត់គ្រោះក្នុងតម្រងនោម នាពេលកន្លងមក។ ក្នុងឱកាសនោះ ក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា ទឹកក្រូច ០១កេស, ភេសជ្ជៈ ZORUS ០១កេស, សាប៊ូកក់សក់ ០១ដប, សាប៊ូដុសខ្លួន ០១ដប, ថ្នាំដុសធ្មេញ ០១ប្រអប់, ម្សៅសាប៊ូ ០១កញ្ចប់, ធូបមូស ០១ប្រអប់ ព្រមទាំងអំណោយរបស់ លោកមេបញ្ជាការខណ្ឌដង្កោ រួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល,

Read more
ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ!

នារសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរ គ្នាទៅវិញទៅមកនិង បានធ្វើការជូន អំណោយអនុសាវរីយ៍ឲ្យគ្នា ព្រមទាំងថតរូបរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាលក្រៃលែង។

Read more
ព័ត៌មានជាតិ

គណៈប្រតិភូប្រទេសវៀតណាម អញ្ជើញ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានទទួលស្វាគមន៍ គណៈប្រតិភូប្រទេសវៀតណាម អញ្ជើញ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់រដ្ឋបាលខេត្តព្រៃវែង ដោយមាន ឯកឧត្តម ផាម ធាន ងា អនុលេខាធិការនៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ ឯកឧត្តម ផាម ហ៊ុយ ថាយ អនុលេខាប្រចាំការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រតិភូតំណាងរាស្រ្តខេត្តតៃនិញ និងឯកឧត្តម វិញ វ៉ាន់ ស៉ឺន អនុប្រធានគណៈកម្មាការធិការប្រជាជន ខេត្តឡុងអាន។  ថ្លែងនៅក្នុងឱកាស់នោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសប្រកបនៅ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត និងសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ ខេត្តដុងថាប់ ឡុងអាន និងខេត្តតៃនិញ នៃសេវាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាអញ្ជើញចូលរួមអបអរសាទរជូនពរឆ្នាំថ្មី និងពិសារអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពរជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ។ 

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំការងារជួយសង្គម

នៅព្រឹកថ្ងៃទី៦ មេសា ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំការងារនូវការរួបរួមគ្នារបស់ឧកញ៉ាដើម្បីជួយដល់សង្គម និងការងារធ្វើសប្បុរសធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការរស់នៅក្នុងសង្គមមួយបានគឺមិនអាចកាត់ផ្តាច់គ្នានោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម តាមការគោរពអញ្ជើញរបស់ ឯកឧត្តមអ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារ

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ អនុសេនីយ៍ត្រី ឆេង សំណាង ជំនួយការការិយាល័យផែនការប្រតិបត្តិការ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ១,៦៦០,០០០រៀល, ត្រីខ២យួរ, មី០១កេស, ភេសជ្ជៈ២កេស, ទឹកស៊ីអ៊ីវ ទឹកត្រី ០២យួរ, ទឹកសុទ្ធ០២កេស, ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីកិច្ចប្រជុំចង្អៀតហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ារ ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ។ បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើក ដោយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ Sonexay Siphandone រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្រោមមូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព ក្នុងខ្លឹមសារសំខាន់ៗដែលផ្ដោតលើការយកចិត្តទុកដាក់រួមគ្នាក្នុងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គធ្វើយ៉ាងណាឲ្យប្រទេសទាំងអស់ រួមគ្នាក្នុងកិច្ចការថែរក្សាសន្តិសុខទឹកប្រកបដោយជីរភាពសម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរនាពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី៤នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ ១-ទទួលស្គាល់ នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួម ទាំងការរួមចំណែកជាបន្តបន្ទាប់ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ត្រូវបានចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវបានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជំនួសសម្តេច។ នេះបើយោងតាមសេចក្តីសម្រេចលេខ ០២៥/២៣ សសរ. កគបពវ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ បើយោងតាមសេចក្តីសម្រេច ឯកឧត្តម ស សុខា ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងសម្តេចក្រឡាហោម មានភារកិច្ចបំពេញរាល់កម្មវិធីចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

Read more
ព័ត៌មានជាតិ

ផ្ទះដែលរងគ្រោះដោយសារខ្យល់កន្រាក់បាក់រលំចំនួន ៦២ គ្រួសារ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ព្រៃវែង ៖ នៅសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៦២ គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន ២១ គ្រួសារ និងខូចខាតមធ្យម ចំនួន ៤០ គ្រួសារ និងរន្ទះបាញ់ស្លាប់ម្នាក់ ក្នុងឃុំចំនួន ៣ គឺឃុំអង្គររាជ្យ , ឃុំបឹងដោល និងឃុំជៃកំពក ស្មើនិង ៩ ភូមិ នៃស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។  ថ្លែងនាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត

Read more
ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីចំប៉ីស៧០ បន្ទាប់ពីស្រាវជ្រាវអស់៩ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាលោក Justin Wilyat បានដាក់ឱ្យប្រើប្រាស់ និងឱ្យមានវត្តមានជាផ្លូវការនូវពូជស្រូវចំប៉ីស៧០ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន ៨០កន្លែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ស្ថានទូតអូស្ត្រាលី និង ក្រសួងកសិកម្មកម្ពុជា ចេញនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា “វ.ស.អ.ក.ក- និងរដ្ឋាភិបាលអូស្ត្រាលី ដែលត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CN9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន ៨០កន្លែង ទាំងក្នុងរដូវប្រាំងនិងរដូវវស្សា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ខណៈពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ

Read more