ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១

  ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងចំណាប់អារម្មណ៍អបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ១១នេះ គឺសំរាប់បំរើប្រយោជន៍ប្រជាពលរដ្ឋនៃខេត្តទាំងពីរគឺខេត្តព្រៃវែង

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ជូនដល់សាលានាយទាហានសកម្ម ត្មាតពង!

នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ប្រគល់សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដែលសម្ភារៈទាំងនេះ បំពាក់នៅក្នុង សាលកីឡាចាស់ដែលមានស្រាប់ ក្នុងនោះក្រុមការងារក៏បានធ្វើការជួសជុលកែលម្អ លាបថ្នាំពណ៌ថ្មីឡើងវិញ លើសាលចាស់នេះផងដែរ។ សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ដែលប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង នាពេលនេះ គឺជាការរួមចំណែក របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព ពង្រឹងនិតិសម្បទារាងកាយ នៃកងកម្លាំង ឲ្យមានភាពរឹងមាំ សក្តិសមជាកម្លាំងប្រយុទ្ធដ៏ក្លាហានក្លៀវក្លា។

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃមួយគ្រឿងនៅចំណុចម្ដុំផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣៖៥៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ជនសង្យ័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។ ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខ្លួន និងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះតែម្តង។ រហូតមកដល់ម៉ោង១៤៖៤០នាទីថ្ងៃដដែល បក្ខខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ឌGPSទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះ ធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមន

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត់

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យជួសជុលផ្លូវខូចខាតឡើងវិញ ហើយត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្លាកសញ្ញា ចរាចរណ៍ឲ្យបានត្រឹមត្រូវផង

ខេត្តកំពង់ចាម៖ ក្នុងកិច្ចប្រជុំពិភាក្សាលើកគម្រោងជួសជុលផ្លូវ និងប្រព័ន្ធលូកបង្ហូរទឹកភ្លៀង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងតំណាង ក្រុមហ៊ុនទទួលការឲ្យធ្វើការជួសជុលផ្លូវនានា ដែលរងការខ្វះខាត ដោយជំនន់ទឹកភ្លៀង ជាពិសេស ផ្លូវ ជាច្រើន កំណាត់ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ការធ្វើ ឬជួសជុល ផ្លូវ ត្រូវសិក្សាលើកគម្រោង ឲ្យបាន ច្បាស់លាស់ ជាមុនសិន ហើយត្រូវដាក់ឲ្យមានប្រព័ន្ធលូរំដោះទឹក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ។ ដោយមានកំណាត់ផ្លូវកៅស៊ូ មុខផ្សារថ្មគោល ស្ថិតនៅក្នុងសង្កាត់បឹងកុក ដែលត្រូវកាត់ធ្វើជាផ្លូវបេតុងអាមេវិញ ព្រោះនៅតំបន់នោះ មានដក់ទឹក និងកំណាត់ផ្លូវកៅស៊ូមួយចំនួនទៀត ស្ថិតនៅក្នុងភូមិឡឥ្ឋ សង្កាត់បឹងកុក ព្រមទាំង កំណាត់ផ្លូវផ្សេងៗជាច្រើនទៀត ។ ក្នុងនោះ ក៏មាន គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ

Read more
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខណ្ឌដូនពេញទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ!

  យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត ។ តាមរយៈប្រសាសន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ គឺពិតជាបានគិតគូរយ៉ាងវែងឆ្ងាយ សម្រាប់អនាគតប្រទេសកម្ពុជា ជាពិសេសក្នុងបុព្វហេតុរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ ជាធរមាន ។ យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បានអញ្ជើញនាំយកអំណោយចុះចែកប្រជាពលរដ្ឋដែលជាជនចាស់ជរាចំនួន

ភ្នំពេញ៖នៅថ្ងៃព្រហស្បត៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលជាសមាជិក-សមាជិកាសមាគមន៍មនុស្សចាស់ ដែលមានជីវភាពក្រីក្រ សរុបចំនួន ១១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានៈ ភួយចំនួន ០១, អាវរងាចំនួន ០១ និងក្រមាចំនួន ០១ ។ តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា

Read more
ព័ត៌មានជាតិ

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនិងភរិយា​ សូមចូលរួមអបអរសាទរដ៏ស្ម័គ្រស្មោះអស់ពីចិត្ត និងចងចាំជានិច្ចនូវខួបលើកទី ៤៣ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ២០២១) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ សូមរម្លឹកថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩។ សារជាថ្មីម្តងទៀត សច្ចធម៌នៃប្រវត្ដិសាស្ដ្រនេះហើយដែលបញ្ជាក់ថា កំណើតរណសិរ្ស

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចែកអាវរងារបស់សម្តេចតេជោ ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត

នៅព្រឹកថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ននិងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ អមដោយឯកឧត្តមប្រធានសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជេីញ​ជួបសំណេះសំណាល​ និងចែកអាវរងា រួមនឹងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ​មនុស្សធម៌​ដ៏ថ្លៃថ្លា របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ននិងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់លោកតា លោកយាយ, អតីតយុទ្ធជន, ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៥៤៥ គ្រួសារ​ ដែលរស់នៅក្នុងសង្កាត់ទាំង៤​ ក្ក្នុងក្រុងកំពង់ចា ។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ នាពេលនេះ រួមមាន៖​ -អង្ករ​២៥គីឡូក្រាម​, ត្រីខ១យួរ​, មី១កេស​, ទឹកស៉ីអ៉ីវ១យួរ, និងអាវរងាចំនួន១ ផងដែរ

Read more