ព័ត៌មានស៊ើបអង្កេត

ឈ្មួញឈើឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា នៅតែមានឥទ្ធិពលដឹកឈើចេញទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ យ៉ាងគឃ្លើន

ខេត្តរតនគិរី៖ ប្រភពពីពលរដ្ឋក្នុងខេត្តរតនគិរីអោយដឹងក្តៅៗនៅថ្ងៃទី២២គុម្ភះនេះថា៖ ឈ្មួញទុច្ចរឹតឈ្មោះ មករា ដែលមានមេក្លោងម្នាក់ឈ្មោះងួន សុវណ្ណាល្បីថា ទីប្រឹក្សាក្រសួងមហាផ្ទៃ កើតចេញពី(អនុក្រឹត្យលេខ០១៥ លេខរៀងទី៦១)ជាអ្នកធ្លាប់ល្បីខ្លាំងខាង កាងការពារតែបទល្មើសផងនោះចាប់ផ្តើមដឹកជញ្ជូនឈើ ចេញពីស្រុកវឺនសៃចូលមកក្រុងបានលុងខេត្តរតនគិរីត្រង់ម្តុំរង្វង់មូលយក្សឡោមដើម្បីស្តុកទុកក្នុងឃ្លាំងរួចបញ្ជូនចេញទៅ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់អោយយួនជាថ្មីទៀតហើយ ។ គួររម្លឹកថា៖កាលពីខែមករាឆ្នាំ២០២២កន្លងទៅនេះ ឈ្មួញឈ្មោះមករា ដែលល្បីមានមេក្លោងឈ្មោះងួន សុវណ្ណា បានដឹកឈើឆ្លងដែនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវទាំងកណ្តាលថ្ងៃ  បានសម្រេចមួយវគ្គរួចទៅហើយ ដោយតាមមធ្យោបាយឡានសាំយ៉ុង។ពេលនោះតែ២សប្តាហ៍សោះ លោកមករានិងមេក្លោង ដឹកបានចំនួន៩ឡានសាំយ៉ុងជាង សម្រេចបានយ៉ាងជោគជ័យត្រចះត្រចង់គួរអោយមោទនៈភាព។ប៉ុន្តែពួកគេបានផ្អាកដឹកវិញដើម្បីចូលឆ្នាំចិន យួន។កាលណោះពលរដ្ឋសង្ស័យថាលោកយ៉ែម សំអឿន អភិបាលខេត្តរតនគិរី បើកដៃអោយឈ្មួញដឹកឈើទៅលក់នៅប្រទេសយួន  ទើបឈ្មួញឈ្មោះ មករា និងមេក្លោងឈ្មោះងួន សុវណ្ណា អាចដឹកឆ្លងច្រកទ្វារអន្តរជាតិទាំងកណ្តាលថ្ងៃបានយ៉ាងរំភើយបែបនោះ។ ឯលោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម សមត្ថកិច្ចច្រកទ្វារអូរយ៉ាដាវ ត្រូវគេមើលឃើញថា សុទ្ធតែនាំគ្នាបាំងដៃមើលឈ្មួញប្រព្រឹត្តិបទឧក្រឹដ្ឋកម្មព្រៃឈើ ដោយទឹកមុខញញឹម ដូចផ្ការីក។រីឯអាជ្ញាធរមូលដ្ឋាន ក៏មិនហ៊ានយកជើងទ្រមេឃដូចសត្វត្រដេវុិចដែរ ព្រោះបណ្តាញឈ្មួញដើរប្រាប់ថា៖ពួកគេត្រូវគ្នាជាមួយមេៗខាងលើអស់ហើយ ហេតុនេះហើយទើបពួកគាត់សម្ងំឈឹងទៅ។ ប្រភពដដែលបន្តថា៖ចាប់ផ្តើមពីដើមខែកុម្ភៈមកនេះ ឈ្មួញធ្វើតេស្តដឹកឈើចំនួនតែកន្លះៗសាំយ៉ុងទេប៉ុន្តែទំនងជារត់ផ្លូវអស់ច្រើន គឺដល់ទៅជាង៤លានរៀលឡានមួយផ្ទុកតែកន្លះឡាន ក្នុងការដឹកឈើប្រភេទ (ស្រឡៅ  សុក្រំ ធ្នង់)  ពីស្រុកអណ្តូងមាស និង ស្រុកអូររាំងនិងស្រុកវឺនសៃ ឆ្លងតាមមុខប៉ុស្តិ៍រដ្ឋបាល​ព្រៃឈើ ប៉ុស្តិ៍ប្រចាំការបរិស្ថាន ប៉ុស្តិ៍ប៉ូលីស ទាហ៊ាន ចូលទីប្រជុំជន

Read more
ព័ត៌មានស៊ើបអង្កេត

លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះនៅពីក្រោយខ្នងក្រុមឈ្មួញបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ(Video inside)

ក្រចេះ÷ព្រៃឡង់នៅក្នុងទឹកដីខេត្តក្រចេះ ច្បាស់ជាត្រូវបានរលាយហិនហោច ផុតពូជក្រោមស្នាដៃគ្រប់គ្រងដោយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន និងលោកសាំង សុខននាយកដែនការពារព្រៃឡង់ខេត្តក្រចេះ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយ បើលោកសាយ សំអាល់មិនមានវិធានការច្បាស់លាស់នោះទេ។ ដូចជានៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ ចែម៉ែ និងកន្លែងផ្សេងៗទៀតស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ ផ្ដាច់ពូជ ពីសំណាក់ក្រុមមេឈ្មួញដែលឃុបឃិតជាមួយក្រុមបរិស្ថាន ដើម្បីដឹកជញ្ជូនចូលក្រុមហ៊ុន(ស៊ីងបាយអូថេក)និងមួយក្រុមទៀតដឹកចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗ។ មិនត្រឹមកាប់ឈើធ្វើអាជីវកម្មតែប៉ុណ្ណោះទេនាពេលបច្ចុប្បន្ននេះមានក្រុមទន្រ្ទានឈូសឆាយដីព្រៃឈើយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនឋិតក្នុងតំបន់ព្រៃឡង់ក្នុងដែនគ្រប់គ្រងរបស់លោកសាំង សុខន និងលោក ឆាយ ឌួងសាវុធ រាប់ពាន់ហិកតា។ មានតែលោកនាយឧត្តមសេនីយ៏សៅ សុខានិងលោកសាយ សំអាល់ ទេដែលបង្រ្កាបបទល្មើសខាងលើបានបើមិនដូចឆ្នុះទេតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះនិងរលាយជាក់ជាមិនខានក្រោមស្នាដៃក្រុមហ៑ុន (សុីងបាយអូថេក)។

Read more
ព័ត៌មានស៊ើបអង្កេត

ពិតជាខ្លាំងមែនលោកសម្បត្តិឈ្មួញឈើដុះស្លែនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិអន្លុងព្រះគោឃុំវឌ្ឃនះស្រុកសំបូរខេត្តក្រចេះបានយ៉ាងរលូនដដែលដោយ គ្មានការបង្ក្រាប ពីមន្ត្រីជំនាញ សមត្ថកិច្ចឡើយ(Video inside)

ក្រចេះ÷ពិតជាខ្លាំងមែនលោកសម្បត្តិឈ្មួញឈើដុះស្លែនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីឃុំវឌ្ឃនះស្រុកសំបូរបានយ៉ាងរលូនដដែលដោយ គ្មានការបង្ក្រាប ពីមន្ត្រីជំនាញ សមត្ថកិច្ចឡើយ ទោះបីអ្នកសារព័ត៌មាន រាយការណ៍ទៅដល់កម្លាំងថ្នាក់ជាតិក៏ដោយក៏ឡានដឹកឈើរបស់លោកសម្បត្តិនេះ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ រឹតតែខ្លាំងឡើងជាងមុនទៅទៀតផងនោះ ជាក់ស្តែងកន្លងមក អ្នកសារព័ត៌មាន ក៏ធ្លាប់បានរាយការណ៍ ជូនកម្លាំងថ្នាក់ជាតិផងដែរ ក៏ប៉ុន្តែឡានលោកសម្បត្តិរឹតតែដឹកឈើបាន ខ្លាំងជាងដែលពេលមិនទាន់រាយការណ៍ទៀតផង។ ជាក់ស្តែងនៅថ្ងៃទី០៨ខែគុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០១.២៣នាទី គឺមានឡានដឹកឈើរបស់លោកសម្បត្តិនេះធ្វើការដឹកចេញពីឃុំវឌ្ឍនះឆ្លងកាត់ ស្រុកព្រែកប្រសព្វខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាមដើម្បីចែកចែយបន្តទៅលក់នៅខេត្តនានា។ ប្រជាពលរដ្ឋកំពុងមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាមន្ត្រីជំនាញលោកមិនបង្ក្រាបបទល្មើសដែលដឹកជញ្ជូនរាល់ថ្ងៃនេះជាក់ស្តែងនោះគឺឡានរបស់លោកសម្បត្តិនេះតែម្តង ឬមួយក៏លោកសម្បត្តិនេះមានខ្សែជាអ្នកធំទើបដឹកឈើបានដូចរាល់ថ្ងៃនេះ មូលហេតុដែលប្រជាពលរដ្ឋ ដាក់សំណួរសួរបែបនេះនោះ ព្រោះលោកសម្បត្តិនេះ ក៏ធ្លាប់វាយអ្នកសារព័ត៌មានផងដែរ ហើយគេក៏តែងតែនិយាយតៗគ្នាថា ឡានដឹកឈើរបស់លោកសម្បត្តិគឺគ្មានអ្នកណាហ៊ានបង្រ្កាបឡើយ។

Read more
ព័ត៌មានស៊ើបអង្កេត

សង្ស័យលោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ

(ខេត្តមណ្ឌលគិរី)% សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងដឹងថា បច្ចុប្បន្នមានឈើអារច្រៀករួច ត្រូវបានក្រុមឈ្មួញដឹកតាមរយ:គោយន្តចេញពី ឃុំស្រែឈូក នៃដែនជម្រកសត្វព្រៃកែវសីមា ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។ មហាជនរិះគន់ចំៗថា មានពេលខ្លះ ពួកគេឃើញក្បួនគោយន្តកន្ត្រៃដឹកឈើទាំងនោះ បើកស្ទើរតែកិនស្នាក់ការបរិស្ថានល្ហូតទៅហើយ ក៏គេមិនដែលឃើញមន្ត្រីបរិស្ថាននៅក្នុងទីស្នាក់ការនោះចេញមកទប់ស្កាត់ និងបង្ក្រាប ។ ប្រភពបន្តទៀតថា ឈ្មួញសំខាន់ៗដែលបានឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វដ៏មានតម្លៃចុងក្រោយរបស់ប្រទេសនោះរាប់ត្រួសៗ ទី១ឈ្មោះ យាយ ធាវ ទី២ ឈ្មោះ បញ្ញា ទី៣ ស្នា ទី៤ យាយ មានជ័យ និងទី៥ឈ្មោះ ផល្លា ។ ទាក់ទងបញ្ហានេះលោក ហាន សុខន (ហៅថា)នាយកដែនជម្រកសត្វព្រៃកែវសីមា ពេលអ្នកយកព័ត៌មានយើងទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទលោកឆ្លើយថា ច្រឡំលេខ ។ ចំណែកលោក កែវ សុភ័គ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមករា នេះថា ម្សិលមិញសមត្ថកិច្ចចាប់ឈើអារបាន៣គោយន្តដែរ ។ ជាមួយគ្នាលោកក៏បានថ្លែងទទួលស្គាល់ដែរថា រឿងបង្ក្រាបបទ ល្មើសពិតជាមានការខ្វះចន្លោះមែន ដោយសារតែដែនជម្រកសត្វធំ

Read more
ព័ត៌មានស៊ើបអង្កេត

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តី០២រូបដែលជាប់ពាក់ព័ន្ធរឿងកាន់កាប់ទន្រ្ទានដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង

  សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះបានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការទន្ទ្រានកាប់ឆ្ការនិងឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ក្នុង​ភូមិ​សាស្ត្រ​ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​ ។ សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដោយខុសច្បាប់។ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយបានពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា

Read more
ព័ត៌មានស៊ើបអង្កេត

សកម្មភាពកាប់បំផ្លាញព្រៃឈើនិងកាប់រានដីព្រៃក្នុងដំបន់ព្រៃឡង់នៅតែបន្តកើតមានជាហូរហែរ

យោងតាមសេចក្តីថ្លែងការណ៍របស់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកំពុងធ្វើការងារស្ម័គ្រចិត្តការពារព្រៃ ការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ បានអះអាងថា សកម្មភាពកាប់ឈើ ការដឹកជញ្ជូនឈើ ការប្រើប្រាស់អាវុធកែច្នៃ និងការបរបាញ់សត្វព្រៃយ៉ាងអនាធិបតេយ្យនៅតែបន្តកើតមាន។ នៅពេលដែលព្រៃឡង់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការងារគ្រប់គ្រងរបស់ក្រសួងបរិស្ថាន គេសង្កេតឃើញថា បទល្មើសមានការកើនឡើងច្រើនជាង ការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ តាំងពីក្រសួងបរិស្ថានបានហាមឃាត់បណ្តាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាត បទល្មើសមានសេរីភាពចេញចូលព្រៃឡង់កាប់ឈើ និងដឹកជញ្ជូនបានយ៉ាងរលូន ដោយគ្រាន់តែបង់ប្រាក់ជូនមន្ត្រីតាមស្នាក់ការត្រួតពិនិត្យ ជាថ្នូរនឹងការទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្ដបទល្មើសក្នុងព្រៃឡង់។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ន គេបានសង្កេតឃើញសកម្មភាពល្មើសច្បាប់ នៅជុំវិញតំបន់ព្រៃឡង់ បន្ដកើតមានយ៉ាងអនាធិបតេយ្យដូចជា៖ ១. ការកាប់បំផ្លាញដើមជ័រច្បោះនិងដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ ដោយជនអនាធិបតេយ្យ និងក្រុមហ៊ុន Think Biotech Co.,Ltd ស្ថិតក្នុងខេត្ដក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment

Read more
ព័ត៌មានស៊ើបអង្កេត

អាជ្ញាធរខេត្តកំពង់ចាមសម្ងំប្រមូលលុយពីបទល្មើសល្បែងបញ្ជល់មាន់អាប៉ោងធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយមិនគិតពីអនុសាសន៍របស់សម្តេច

ពិតជាមិនធម្មតាមែនហ៊ានលេងល្បែងស៊ីសងប្រមូលផ្តុំគ្នាផ្ទុយពីបម្រាមក្រសួងសុខាភិបាលនិងមិនញញើតអនុសាសន៍របស់សម្ដេចតេជោថែមទៀតផង ស្រុកស្រីសន្ធរ កំពង់ចាម៖ មនុស្សរាប់រយនាក់ កំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងនិង ជល់មាន់ ខុសច្បាប់ ដោយចាក់លុយរាប់រយពាន់ដុល្លារ បណ្ដាលឱ្យរីករាលដាលឆ្លងជម្ងឺកូវីដ១៩ មិនខ្វល់មេរោគបំប្លែងថ្មី( Delta) ល្មើសបម្រាម ក្រសួងសុខាភិបាល និង បទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ទីតាំងល្បែងនេះ ស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រជាក់ត្រជុំដែលប្រមូលគ្នាម្ដុំលេងយ៉ាងសប្បាយនៅចំណុចភូមិសាស្រ្តចូលតាមក្លោងទ្វារវត្តភ្នំមាស ស្ថិតក្នុង ភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រភពអ្នកញៀនល្បែងបានបន្តទៀតថាទីតាំងនេះមានខ្នងក្រាស់ណាស់ កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអីម្ចាស់សង្វៀនបានរត់ការតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ទីតាំងខាងលើនេះពីមុនបងប្អូនអ្នកសារព័ត៌មាន ធ្លាប់បានរាយការណ៍ទៅ ស្នងការនគរបាលខេត្ត និង អភិបាលខេត្តកំពង់ចាម ម្តងផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទើបនៅតែអាចបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។ ចំណែក លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ក្រោយពីបងប្អូនអ្នកសារព័ត៌មានបាន រាយការណ៍ជួនគាត់ពីកណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះ រួចលោកថា នឹងអោយប៉ុស្តិ៍ចុះទៅមើល។ សូមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read more
ព័ត៌មានស៊ើបអង្កេត

ចាប់ទៀតហើយ÷ម្តងនេះលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់ឡានទាហាន ពាក់ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ

(ខេត្តបន្ទាយមានជ័យ) ផ្ទុះការិះគន់គក្រើកម្ដងទៀត លោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់ឡានទាហាន ពាក់ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ។ តើលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានចំណុចល្អខ្លាំងមែនឬ.? ខណ:ដែលមហាជនរិះថា គាត់ហ្នឹងសំបូរទៅដោយរឿងអាស្រូវពុករលួយ និងរឿងចាប់ឡានទាហ៊ាន កាលលើកមុនមិនទាន់ចប់ផង តែគាត់មានវាសនា ត្រូវបានថ្នាក់លើតែងតាំងអោយមកកាន់កន្លែងដើមវិញ ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ផ្ទុះការិះគន់ គក្រើកម្ដងទៀត បន្ទាប់ពីមានគណនី facebook មួយមានឈ្មោះថា, Cheab Sarin បានសរសេរថា,ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។ចូលបំរើកងទ័ព​នៅថ្ងៃទី១០ ខែ០២ ឆ្នាំ១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។ ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ

Read more
ព័ត៌មានស៊ើបអង្កេត

លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួយទ្វេដង

ត្បូងឃ្មុំ៖ប្រភពពីអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតាមច្រកដា​ ហៅច្រកដូង៧ដើម បានឲ្យដឹងថា មកដល់ពេលនេះលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ការដែលលោក យឹម វណ្ណៈ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារមានការបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តត្បូងឃ្មុំ ផងដែរ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតា​មច្រកដា ក៏ដូចជា ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម និងបក្ខពួក។ ទន្ទឹមនឹងនេះឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញជាមន្រ្តីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងពេញបន្ទុក។ អំពើពុករលួយរបស់លោក

Read more
ព័ត៌មានស៊ើបអង្កេត

តើលោក (ភា)ជានរណាទើបសម្ថកិច្ចមិនហ៑ានបង្ក្រាប?

សៀមរាប៖ស្ដេចល្បែងប្រចាំខេត្តសៀមរាបតើមានអ្នកណានៅពីក្រោយខ្នងបានជាហ៊ានប្រឆាំងនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល3 កុំ3ការពារ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបបានចោទសួរថាតើលោកភា.មានអ្នកណានៅពីក្រោយខ្នងបានជាហ៊ានដឹកនាំប្រជាពលរដ្ឋមួយចំនួនធំធ្វើអោយញៀនល្បែងភ្លេចអស់ប្រពន្ធកូនកើតអំពើហិង្សានៅក្នុងគ្រួសារ នឹងកើតឡើងចោរលួចចោរប្លន់ចោរកម្មគ្រប់បែបយ៉ាង អ្វីដែលសំខាន់ជាងគេ គឺមេល្បែងសុីសងដែលមានឈ្មោះភាខាងលើ នៅតែដំណើរការបានជារៀងរហូតប្រឆាំងនឹងបំរាមប្រមុខរាជដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ.3កុំ.3ការពារ.ចំណែកលោកអធិការក្រុងសៀមរាបដែលទើបនឹងឡើងមកកាន់តំណែងថ្មីៗនេះមិនហ៊ានបង្ក្រាបមេក្លោងនឹងស្ដេចល្បែងស៊ីសងនេះទេ បងប្អូនប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការដែលរស់នៅក្នុងខេត្តសៀមរាបមានការហួសចិត្តនឹងស្ដេចល្បែងស៊ីសងដែលមានឈ្មោះភា ប្រចាំខេត្តសៀមរាប ជាយូរឆ្នាំមកហើយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេបានត្រូវថ្នាំពុលរបស់ស្ដេចល្បែងរូបនេះអស់ហើយ បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ពីទីតាំងដែលលេងអាប៉ោង បៀ ហើយសុីសងរាប់ពាន់រាប់មុឺនដុល្លារនេះគឺលេងនៅលើផ្ទះលោកភា ដែលជាស្ដេចល្បែងតែម្ដង អ្វីដែលសំខាន់សៀមរាបកំពុងតែផ្ទុះកូវីតជាបន្តបន្ទាប់រីឯលោកភាកំពុងតែប្រឆាំងនិងបំរាមរបស់ក្រសួងសុខាភិបាល ស្ដេចល្បែងស៊ីសងចាក់ខេត្តសៀមរាបតើឯកឧត្តម ទាសីហាអភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបានជ្រាបពីព័ត៌មានខាងលើនេះដែរទាន បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការបានប្រាប់អ្នកសារពត៌មានយើងអោយបានដឹងថាស្ដេចល្បែងរូបនេះបើគ្មានឈ្មោះភាទេអ្នកណាបើកលេងល្បែងសុីសងនៅក្នុងខេត្តសៀមរាបគ្រប់ប្រភេទក៏មិនបានសុខសាន្តដែរ បានន័យថាឈ្មោះភាដែលជាឧកញ៉ាល្បែងចេះគាប់គួរចេះតើសេដ្ឋកិច្ចឲ្យសមត្ថកិច្ចនិងអាជ្ញាធរដែនដីនៅក្នុងខេត្តសៀមរាបបានយ៉ាងរលូន ល្បែងស៊ីសងគ្រប់ប្រភេទដែលកើតឡើងនៅលើទឹកដីខេត្តសៀមរាបគឺរបស់លោកភា ទាំងអស់ ចំណុចនេះបានបញ្ជាក់ថាបើគ្មានឈ្មោះភា អ្នកណាក៏លេងមិនបានសុខដែរ ពាក់ព័ន្ធនឹងភូមិឃុំមានសុវត្ថិភាព គឺលោកអធិការក្រុងសៀមរាបមិនដែលខ្វល់ប៉ុន្មានទេ សំខាន់លុយៗគឺចបហើយ។

Read more