ព័ត៌មានអន្តរជាតិ

អ្នកចម្រៀង​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ដ៏​មាន​ប្រជាប្រិយភាព ​ត្រូវ​កាត់ទោស​ប្រហារជីវិត​

អន្តរជាតិ​៖​កន្លងទៅ​ថ្មីៗ​នេះ​អ្នកចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​លោក​យ៉ា​ហា​យ៉ា​សារី​ហ្វ​អា​មី​នូ​ត្រូវ​តុលាការ​សាសនា​Sharia​ក្នុង​ទីក្រុង​HausawaFilin​កាត់ទោស​ប្រហារជីវិត​ពីបទ​ប្រមាថ​សាសនា​នៅក្នុង​រដ្ឋ​Kano​។​ ​លោក​អា​មី​នូ អាយុ​២២​ឆ្នាំ​ត្រូវបាន​តុលាការ​រកឃើញថា​បាន​ច្រៀង​ចម្រៀង​បង្ហោះ​តាម WhatsApp កាលពី​ខែ​មិនា​ដែល​មានន័យ​ជាការ​ប្រមាថ​ដល់​សាសនា​។​ថ្វីបើ​រូបគាត់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​ពិតមែន​។​ប៉ុន្តែ​លោក​អា​មី​នូ​មិនបាន​បដិសេធន៍​ការចោទប្រកាន់​នោះទេ​។ ​តុលាការ​ក៏បាន​ទុក​ឱកាស​ឱ្យ​គាត់​ប្តឹង​ឧទ្ធរណ៍​ផងដែរ​។​បណ្តា​រដ្ឋ​ទាំងអស់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​កាន់សាសនា​មូស្លីម​ដ៏​ច្រើន​លើសលប់​តែងតែ​ប្រើ​ច្បាប់​ទាំង​២​គឺ​សេ​គូ​ឡា​និង​ច្បាប់​Sharia​។​ដែលជា​ច្បាប់​សាសនា​ដ៏​តឹងរ៉ឹង​បំផុត​សម្រាប់​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​នៅ​ទីនោះ​គោរព​ប្រតិបត្តិ ។​ប៉ុន្តែ​ច្បាប់​នេះ​មិន​អនុវត្តន៍​សម្រាប់​អ្នកណា​ដែល​មិន​កាន់សាសនា​អ៊ិ​ស្លាម​ឡើយ​។ ​ក្រុមអ្នកតវ៉ា​បាន​ចេញមក​ដោយ​កំហឹង​និង​បាន​ដុត​ផ្ទះ​របស់​ក្រុមគ្រួសារ​អ្នកចម្រៀង​អា​មី​នូ​ឆេះ​ខ្ទេច​អស់​។​ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ៍​ប៉ូ​លិ​អ៊ិ​ស្លាម​ទាមទារ​ឱ្យមាន​ការប្រឆាំង​គាត់​ឱ្យ​ខ្លាំង​បំផុត​ទៅតាម​ទោស​របស់គាត់​៕

Read more
ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

Read more