ព័ត៌មានអន្តរជាតិ

ខណៈនេះ ​អ្នក​ឆ្លង​កូ​វីដ​១៩​លើសកល​លោក​កើន​ដល់​ជាង​១០០​លាន​នាក់​

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ​បាន​បង្ហាញថា ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១០០, ២៥៩,៩៧៩ នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,១៤៨,៤៨៣ នាក់ និង​ជាសះស្បើយ​ឡើងវិញ ៧២,២៦៧,៣៩៥​ករណី។​ ​គេហទំព័រ​ដដែល​បង្ហា​ញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ ក្នុងនោះ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ២៥,៨៥៣,២១១ នាក់ ស្លាប់​ចំនួន ៤៣១,៣១៣ នាក់ និង​ជាសះស្បើយ​ចំនួន ១៥,៦១៥,៦១៥​នាក់​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ១០,៦៧៧,៧១០​នាក់ ស្លាប់​ចំនួន ១៥៣,៦២៤​នាក់ និង​ជាសះស្បើយ ១០,៣៤៥,២៧៨​នាក់ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៨,៨៧២,៩៦៤​នាក់ ស្លាប់ ២១៧,៧១២​នាក់

Read more
ព័ត៌មានអន្តរជាតិ

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ

វ៉ាស៊ីនតោន ៖ លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈលោកស្រី កាម៉ាឡា ហារីស ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីរួចរាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្នុងប្រវត្តិសាស្ត្រដូចគ្នា។ ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៦ គឺមានលក្ខណៈពិសេស ខុសប្លែកពីអាណត្តិមុនៗ ដ្បិតថាកម្មវិធីនៅថ្ងៃនេះបានប្រព្រឹត្តទៅ ក្រោមវិធានការសន្តិសុខដ៏តឹងរ៉ឺងជាប្រវត្តិសាស្ត្រ និងគ្មានមហាជនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ៕

Read more
ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ៣,០២៧ករណីទៀតក្នុងមួយថ្ងៃ

គូឡាឡាំពួរ ៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,០២៧ករណីបន្ថែមទៀត ត្រូវបានកត់ត្រា ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៨នាក់បន្ថែទៀតផងដែរ។ សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១២៨,៤៦៥ករណី ក្នុងនោះស្លាប់ ៥២១នាក់ និងជាសះស្បើយ ១០២,៧២៣នាក់ ឬស្មើនឹង ៨០%៕

Read more
ព័ត៌មានអន្តរជាតិ

នាយកអង្គការសុខភាពពិភពលោក WHO ខក​ចិត្ត​ចំពោះ​ចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​ចូល​ស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩នៅក្រុងវូហាន

បរទេស ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រទេសចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​អន្តរជាតិ​ ចូល​ទៅស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩ នៅក្រុងវូហាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ លោក​ថ្លែងក្នុងសន្និសីទ​កាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១ថា «ថ្ងៃនេះ យើងដឹងថា មន្រ្តី​ចិន​នៅមិនទាន់​ផ្តល់ការអនុញ្ញាតចាំបាច់​សម្រាប់​ការ​ទៅដល់​របស់​ក្រុម​ជំនាញនេះឡើយ។ ខ្ញុំបានទាក់ទង​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ចិន ហើយ​ខ្ញុំ​បានបញ្ជាក់​ជាច្រើនសារយ៉ាងច្បាស់លាស់​អំពី​បេសកកម្ម​ដែល​ជាអាទិភាព​មួយ​សម្រាប់​អង្គការ WHO»។ នាយក WHO រូបនេះ បន្ថែមថា សមាជិក​ក្រុមស្រាវជ្រាវ ២នាក់ បាន​ចេញដំណើរទៅប្រទេសចិនហើយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ក្នុងនោះមាន​ម្នាក់​ត្រឡប់មកវិញ ហើយម្នាក់ទៀត កំពុងស្ថិតនៅប្រទេសទីបីនៅឡើយ ចំណែក​អ្នកផ្សេងទៀត មិនទាន់អាច​ធ្វើដំណើរចេញទៅបានទេ។ តាមគម្រោង ក្រុមស៊ើបអង្កេតដែល​មានគ្នាពី ១២ ទៅ ១៥នាក់នេះ នឹងទៅដល់ក្រុងវូហាន នៅសប្តាហ៍ទីមួយ នៃខែមករា ឆ្នាំ​២០២១នេះ។ គេជឿជាក់ថា វីរុសនេះ​មាន​ប្រភពចេញពី​ផ្សារ​អាហារមួយកន្លែង​ដែលមានលក់សត្វព្រៃក្នុងក្រុងវូហាន ហើយ​វាបាន​ចម្លង​មកមនុស្ស៕

Read more
ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៣០,០០០ករណីក្នុង១ថ្ងៃ Fri/២៥/Dec/២០២០

ម៉ូស្គូ ៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សីកាលពីថ្ងៃប្រហស្បតិ៍ម្សិលមិញបានបន្តរកឃើញនូវករណីឆ្លងថ្មីៗជាង ២៩,៩៣៥នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ តាមតួខាងលើនេះធ្វើឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៩៦៣,៦៨៨ករណី។ ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៦៣៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៣,០៩៦ នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៣៧០,៨៥៧នាក់៕

Read more
ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ​ព្រមាន​ពី​ជំងឺ​ថ្មី​មួយទៀត មាន​គ្រោះថ្នាក់​ជាង​កូ​វីដ​១៩

អន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ជួយ​រកឃើញ​វីរុស​អេ​បូ​ឡា​ដ៏​កាច​សាហាវ​បាន​និយាយថា ការ​រាតត្បាត​នាពេល​អនាគត​ទំនងជា​នឹង​កើតមាន​ច្រើនជាង​ជំងឺ​ជាង​កូ​វីដ​១៩​ទៅទៀត។​ ​សាស្ត្រាចារ្យ​លោក Jean-Jacques Muyembe Tamfum បានធ្វើការ​នៅ​ជួរមុខ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ភ្នាក់ងារ​បង្ក​ជំងឺ​ថ្មីៗ​ចាប់តាំងពី​ឆ្នាំ​១៩៧៦​មក។ ​នៅពេលដែល​គាត់​ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​គាត់​បាន​យក​សំណាក​ឈាម​ពី​ជនរងគ្រោះ​ដោយសារ​ជំងឺ​ដែល​មិន​ស្គាល់​បានសម្លាប់​អ្នកជំងឺ​ជិត៩០% ។​ ​សំណាក​ទាំងនោះ​ត្រូវបាន​បញ្ជូន​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ទៅ​អ្នកវិទ្យាសាស្ត្រ​នៅ​បែលហ្ស៊ិក ​និង​សហរដ្ឋអាមេរិក​ដែល​បាន​រកឃើញ​វីរុស​ដែលមាន​រាង​ដូច​ដង្កូវ​នៅក្នុង​ឈាម​របស់​អ្នកជំងឺ​ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​ទន្លេ​អេ​បូ​ឡា​។​ វា​ត្រូវបាន​គេ​ជឿថា ​ជំងឺ​នេះ​នឹង​បណ្តាលឱ្យ​មនុស្ស​ក្អួត ​និង​ហៀរ​សំបោរ​ក៏ដូចជា​រោគសញ្ញា​ដ៏​គួរឱ្យ​រន្ធត់​ដទៃទៀត គឺ​បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដែល​អាចជា​សត្វ​ប្រចៀវ​។​ ​ឥឡូវនេះ​សាស្ត្រាចារ្យ​លោក Muyembe គ្រប់គ្រង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវ​ឱសថ​ជាតិ (INRB) ក្នុង​រដ្ឋធានី Kinshasa របស់ DRC និង​បាន​ព្រមាន​ពី​ជំងឺឆ្លង​ពីស​ត្វ​ដែល​នឹង​បន្ត​កើតមាន​។​ លោក​បាន​ប្រាប់ CNN ថា “​ឥឡូវនេះ យើង​កំពុង​ស្ថិតនៅក្នុង​ពិភពលោក​មួយ​ដែល​ភ្នាក់ងារ​បង្ក​រោគ​ថ្មីៗ​នឹង​លេចចេញ​មកហើយ​នោះ​គឺជា​អ្វីដែល​បង្ក​ជាការ​គំរាមកំហែង​ដល់​មនុស្សជាតិ​”​។ ​អ្នកជំនាញ​សុខភាព​សាធារណៈ​ផ្សេងទៀត​ក៏បាន​ព្រមាន​ផងដែរ​ថា ជំងឺឆ្លង​ពីស​ត្វ​កំពុង​កើនឡើង​ដោយសារតែ​បញ្ហា​បរិស្ថាន​ដែល​មិនអាច​ប្រកែក​បាន​។ ឧស្សាហកម្ម​សាច់​តែងតែ​រក្សា​សត្វពាហនៈ​នៅ​ជិត​ទីប្រជុំជន​ដែល​មិនមាន​អនាម័យ​ហើយ​បង្កើន​លទ្ធភាព​នៃ​ជំងឺ​ដែល​បន្ទាប់មក​អាច​រាលដាល​ដល់​មនុស្ស​នៅក្នុង​បរិស្ថាន​ដូចជា​ទីផ្សារ​សើម​របស់​ប្រទេស​ចិន​ជាដើម​។​ ​បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​នៅក្នុង​ទីក្រុង Kinshasa កំពុង​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​បង្ហាញ​រោគសញ្ញា​ធ្លាក់ឈាម​។​ពួកគេ​កំពុង​ធ្វើតេស្ត​នាង​រក​មេរោគ​អេ​បូ​ឡា​ប៉ុន្តែ​ពួកគេ​បារម្ភ​ថា នាង​អាចជា​អ្នកជំងឺ​ទី​សូន្យ​នៃ​ជំងឺ “Disease X” ថ្មី​ដែលមាន​សក្តានុពល រីក​រាលដាល​លឿន​ដូចជា​វីរុស​កូ​រ៉ូ​ណា​អញ្ចឹង​ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​នោះ​គឺថា​វា​ក៏មាន​អត្រា​មរណភាព​ដូច​ជំងឺ​អេ​បូ​ឡា​ដែរ​ពោលគឺ​ចន្លោះ​ពី​៥០​ទៅ​៩០​ភាគរយ​៕

Read more
ព័ត៌មានអន្តរជាតិ

អាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២៤ម៉ឺននាក់ទៀតក្នុង១ថ្ងៃ Thu/១៧/Dec/២០២០

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០បានបង្ហាញថា ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤៦,៩៩៦នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,៤៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ តាមទិន្នន័យខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់។ ទន្ទឹមនោះ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់៕

Read more
ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៦,១៩០​នាក់​ទៀត​ក្នុង​១​ថ្ងៃ​ Thu/១០/Dec/២០២០

​ម៉ូស្គូ ៖ ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ រុស្ស៊ី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ២៦,១៩០​នាក់​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស កើន​ដល់ ២,៥៤១,១១៩​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​ ​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ដូចគ្នានេះ រុស្ស៊ី​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ៥៥៩​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​កើន​ដល់ ៤៤,៧១៨​នាក់​។ ចំណែកឯ អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២,០០៧,៧៩២​នាក់ ក្រោយពី​បាន​រកឃើញ​អ្នកជា​សះស្បើយ​ថ្មីៗ​ចំនួន ២៦,២៦៦​នាក់​ទៀត នៅ​ថ្ងៃ​ពុធ​នេះ​៕

Read more
ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​

Read more
ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ត្រាំ​ប្រកាស​បញ្ចប់ជីវិត​កម្មវិធី TikTok និង​WeChat លើ​ទឹកដី​អាមេរិក​ហើយ​

អន្តរជាតិ​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ទើបតែ​បាន​ចុះហត្ថលេខា​ក្តៅៗ​ទៅលើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បៃ​ដេ​នស៍​(ByteDance)​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​ខែសីហា ឆ្នាំ​២០២០​។​ ​ សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ទុកពេល ៤៥​ថ្ងៃ ដើម្បី​លក់​កម្មវិធី​នេះ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ​។​ ​ជុំវិញ​បញ្ហា​នេះ​ក្រុមហ៊ុន​TikTok​បាន​ច្រោ​ន​ចោលការ​ចោទប្រកាន់​នឹង​បញ្ជាក់​សាជាថ្មី​ថា​ខ្លួន​មិនបាន​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ​។​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ រដ្ឋបាល​លោក​ត្រាំ​ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា​នេះដែរ​ដើម្បី​ហាមឃាត់​កម្មវិធី​WeChat​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent)​។​ ​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់ថា​ការរីក​រាលដាល​នៃ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​អភិវឌ្ឍ​និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​សហរដ្ឋអាមេរិក​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​របស់​អាមេរិក​ផងដែរ​។​លោក​ត្រាំ​បាន​បន្ថែមទៀតថា​នៅក្នុង​របាយការណ៍​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន TikTok បាន​ហាមឃាត់​ខ្លឹមសារ ដែលមាន​លក្ខណៈ​នយោបាយ​ដូចជា​ការតវ៉ា​នៅ​ទីក្រុង ហុងកុង និង​ក្រុង​ប៉េកាំង ចំពោះ​បញ្ហា​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គ័​រ (Uighurs)​។​ ​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​(TSA)​នៅតាម​អាកាសយានដ្ឋាន​អាមេរិក​និង​យោធា​អាមេរិក​បាន​ហាមឃាត់​TikTok​នៅក្នុង​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​រួចមកហើយ​។ ភ្លាមៗ​ប្រទេស​ចិន​មិនទាន់​បញ្ចេញ ប្រតិកម្ម​ណាមួយ​ចំពោះ​ទង្វើ​របស់លោក ដូ​ណា​ល់ ត្រាំ ខាងលើនេះ​នៅឡើយ​ទេ​៕

Read more