ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ!

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។ លោកឧត្តមសេនីយ៍ឯក

Read more
ព័ត៌មានស៊ើបអង្កេត

តើលោក អន គៀង នាយកវិទ្យាល័យ ហ៊ុនសែន ពារាំង យកលុយដេញថ្លៃភាសុីកង់ម៉ូតូ៤០ទៅ៥០លានរៀលក្នុង១ឆ្នាំទៅចំណាយលើអ្វីខ្លះ?

(ព្រៃវែង)៖ ពលរដ្ឋបានរិៈគន់ជាខ្លាំងទៅលើលោក អន គៀង នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង ចំពោះការយកភាស៊ី”កង់ម៉ូតូ”ពីសិស្សានុសិស្សក្នុងតម្លៃខ្ពស់កប់ពពក..!។ ដោយប្រើយុទ្ធសាស្ត្រច្របាច់ក.ចិនលានអណ្ដាតខ្មែរ ដេញភាស៊ីម្ដងៗរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗ មិនដឹងយកលុយទៅណា..?! ។ ជាហេតុនាំឱ្យម្ចាស់ភាស៊ី ប្រឹងគាបយកលុយពីសិស្ស ថ្លៃផ្ញើកង់ម៉ូតូ រហូតមានប្រតិកម្មត្អូញត្អែរ ពីឪពុកម្ដាយសិស្ស..!។ ជាក់ស្ដែង រាល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង រួមនិងការចំណាយលើការសិក្សា សុទ្ធតែជាលុយសប្បុរសជន លុយ PB និងលុយគម្រោងទាំងអស់-នេះបើតាមការលើកឡើងពីពលរដ្ឋ..!។ ករណីនេះលោក អន គៀង បានទទួលស្គាល់ថា ពិតជាមានការយកភាស៊ី លើសផែនការប្រាកដមែន!។ សូមជម្រាបថា វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង មានទីតាំងនៅជាប់ផ្លូវជាតិលេខ៨ ក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក អន គៀង នាយកវិទ្យាល័យ តែងតែដាក់ឱ្យដេញថ្លៃ ភាស៊ីកង់ម៉ូតូ តម្លៃចាប់ពី៤០លានរៀល

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិនាយឧត្តមសេនីយ៍. ទៀ សីហា ប្រកាសចូលតំណែងសាកលវិទ្យាធិការ នៃសកលវិទ្យាល័យការពារជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំង មុខតំណែងនាយទាហាននៃ ខ.ភ.ម និងសម្ពោធសមិទ្ធផលនានា នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ)។ ពិធីនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេរមភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានមានប្រសាសន៍ថា នៅមុនថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ លោកជា អគ្គមេបញ្ជាការរង ខ.ភ.ម, នៅក្នុងព្រឹត្តិការណ៍ការចូលឈ្លានពានពីសំណាក់កងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ពេលនោះលោកបានទទួលជាមេបញ្ជាការប្រចាំសមរភូមិទី១ ទិសប្រាសាទព្រះវិហារ ក្រោយមកបានទទួលមុខតំណែង ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិរហូតដល់ពេបច្ចុប្បន្ន។ ឯកឧត្តមបានឲ្យដឹងថាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យការពារជាតិ មានការប្រែប្រួលមុខមាត់ថ្មីយ៉ាងច្រើន ទាំងនៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរ ខ.ភ.ម និងការកសាងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងនោះ បានសាងសង់នូវអគារសាលសហសិក្សាថ្មី១ខ្នង ដែលមានចំណុះ ៣ពាន់ ៥០០នាក់ និងអគារសិក្សា

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៧នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៧ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងនៅចំណុចផ្លូវលេខ ៣១០ សង្កាត់ អូរឡាំពិច ខណ្ឌបឹងកេងកង។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ យ៉ែម ស្រីណែត ភេទស្រី អាយុ ៣៧ឆ្នាំ, ២.ឈ្មោះ សាត ជំរឿន ហៅក្រៅ រឿន ភេទ ប្រុស អាយុ ២៦ឆ្នាំ,  ៣.ឈ្មោះ ខូវ សុធា ហៅក្រៅ ធា ភេទប្រុស

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្ឋ

ព្រៃវែង%នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្សម្រាប់ប្រកបមុខរបររកសុី ដែលប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។ គូរបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ដល់នូវអំណាយសម្ភារៈមួយចំនួនរួមមាន ធុងទឹកអំពៅចំនួន០១ និងរទេះលតឆា ចំនួន០១ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលមានបំណងប្រកបមុខរបររកសុីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពិធីប្រគល់ ទទួលសម្ភារៈនេះដែរក៏មានអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ​ប្រធានសមាគម សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង លោកចៅសង្កាត់តាកោ និងបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់តាកោ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្ត

ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនិងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តិទៅនៅខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ខេត្តស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្តព្រៃវែង និងខេត្តស្វាយរៀង នាយកទីចាត់ការ ប្រធានការិយាល័យក្រុមប្រឹក្សាខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្រ្តីការិយាល័យលេខាក្រុមប្រឹក្សាខេត្តស្វាយរៀង។

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរលួច០៨នាក់ ៣ករណីផ្សេងគ្នា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចសម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់ភ្លើង និងដែក ក្នុងខុនដូមួយកន្លែង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១/ឈ្មោះផៃ ផាត ភេទប្រុស អាយុ២៥ឆ្នាំ, ២/ឈ្មោះ ជឿន វីឌូ ភេទប្រុស អាយុ១៩ឆ្នាំ, ៣/ឈ្មោះ រតនៈ ធារ៉ា

Read more
ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង!(Video inside)

  ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពីកងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូកមកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូកសាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ចូលរួមយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះផងដែរ

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរដៃឆៅខាងកាប់ប្លន់ ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!(Video inside)

កាលពីវេលាម៉ោង ២ៈ០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមួយបានកើតឡើង ដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមទៅលើនារីរងគ្រោះម្នាក់ យកទូរស័ព្ទ០១គ្រឿង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និង ឈ្មោះ កង កែវ ហៅប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាង ៖ ដាវចំនួន០១ដេីម, ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770 ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ។ ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវភ្ជង់ប្លន់យកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ដោយជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន

Read more
ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ព្រមានអ្នកសារព័ត៌មានពាក់ព័ន្ធជំរិតទារលុយ ក្រុមហ៊ុនកាស៊ីណូ TOP DIAMAND CASINO នៅខេត្តតាកែវ ឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពល្មើសច្បាប់ និងទុកពេល ១ខែឲ្យចូលខ្លួនមកបំភ្លឺនៅក្រសួង

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានព្រមានដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានការពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ដែលព័ត៌មានទទួលបាន។ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។ ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ៖ ១៖ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន

Read more