ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃ យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃ យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣ ចំនួន៤៨នាក់ ទៀតផងដែរ។

Read more
ព័ត៌មានជាតិ

ករណីគ្គ្រោះថ្នាក់ចររាចរណ៌ ម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់ឡានជាអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណីផងទាន!

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក់បណ្ដាលឱ្យបុរសពីរនាក់ស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក កាលពីចុងខែកញ្ញាកន្លងទៅ គឺកំពុងស្ថិត ក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។នេះបើតាមការឱ្យដឹងរបស់មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ។ ក្នុងស្ថានភាពអូសបន្លាយនេះខាងភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់រថយន្តគឺជាលោកអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី។តែខាងសមត្ថកិច្ចថាម្ចាស់ករណីនេះប្រាប់ថាករណីនេះស្ថិតក្រោមការដោះស្រាយគ្នាផ្ទាល់របស់ភាគីខាងរថយន្ត និងខាងរ៉ឺម៉កម៉ូតូ។ លោក ខាត់ អាត ត្រូវជាឪពុកក្មេកអ្នកស្លាប់(បុរសឈ្មោះ អែម សំអូន ហៅ គោ អាយុ ២៧ ឆ្នាំ)និងត្រូវជាជីតា របស់បុរសជាអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ផន ភីន អាយុ ១៦ ឆ្នាំបានប្រាប់ថានៅក្រោយកូនប្រសារ និងចៅស្លាប់ បានចំនួនប្រាំថ្ងៃខាងរថយន្តបញ្ជួនតំណាងឱ្យយកលុយចូលបុណ្យសាកសពម្នាក់ចំនួនពីរលានរៀលមកដល់បុណ្យ ប្រាំពីរថ្ងៃ នាំយកអង្ករ ភេសជ្ជៈមួយចំនួនមកកាន់ផ្ទះលំនៅឋានជនរងគ្រោះនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក និងនៅពេលបន្ទាប់ដោះស្រាយជជែកគ្នាតាមទូរស័ព្ទនៅកន្លែងនគរបាលខេត្តត្បូងឃ្មុំតែដោះស្រាយមិនត្រូវសំណងគ្នា។ លោក ខាត់ អាត បានបន្តថា ឥឡូងខាងលោកស្នើឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ទៅខាងរថយន្តអញ្ជើញប្រញាប់ ចូលរួមដោះស្រាយសំណងរដ្ឋប្បវេណី ដើម្បីយកថវិកាព្យាបាលជំងឺប្រពន្ធរបស់អ្នកស្លាប់ត្រូវជាកូនប្រសារឈ្មោះ

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ព្រៃវែង៖  នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រៃវែងដែលមានឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលធ្វើនៅសាលាខេត្តព្រៃវែង។  ក្នុងឱកាសនៃការប្រារព្ធគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ  ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺជាការតបស្នងព្រះករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។  ជាមួយគ្នានេះឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ជា

Read more
ព័ត៌មានជាតិ

សោកនាដកម្មលិចទូកនៅ ស្រុកលើកដែក សម្ថកិច្ចរកឃើញសពម្នាក់ទៀត សរុបសព១០នាក់ហើយ ដែលបានស្រង់ឡើងគោក!

(កណ្ដាល)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានឱ្យដឹងថាៈ គិតត្រឹមរសៀលថ្ងៃទី១៤.១០.២០២២។ សមត្ថកិច្ចបាន រកឃើញសាកសពសិស្សសាលាម្នាក់ទៀតឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ។ បើតាមលោកឧត្ដមសេនីយ៍ទោ សិស្សដែលកំពុងបាត់ចំនួនម្នាក់​ទៀត រកសពពុំទាន់ឃើញ គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន) បច្ចុប្បន្ន កម្លាំងចម្រុះបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។ សូមជម្រាបថាៈ ករណីលិចទូកដនេះបានកើតឡើង នៅចំណុច”កំពង់ដរ ទទឹង”ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣.១០.២០២២។ ភ្លាមៗនោះសមត្ថកិច្ចស្រង់បានសិស្សានុសិស្សចំនួន០៦នាក់ស្លាប់២នាក់។ ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់) ២/ 

Read more
ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពានរោង បាននាំយក អំណោយ សម្តេចក្រឡាហោម ស ខេង ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣១ គ្រួសារ នៅក្នុងឃុំពានរោង

ព្រៃវែង៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង និងលោក  ប៉ិច  សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក អំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣១ គ្រួសារ នៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។  នៅក្នុងនោះ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរដែលមានលើកឡើងថា ថ្នាក់ដឹកនាំស្រុក និងថ្នាក់ដឹកនាំចុះជួយឃុំជាមួយៗនៅក្នុងស្រុកស្វាយអន្ទរតែងតែគិតគូរយកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋជារឿយៗ ធ្វើយ៉ាងណាដើម្បី ចូលរួម ការខ្វះខារបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាមួយៗ នោះផងដែរ។  ក្នុងការអញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា   នោះ ឯកឧត្តម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង បានពាំនាំនូវសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

Read more
ព័ត៌មានជាតិ

សារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើ របាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ នៅខេត្តព្តៃវែងឆ្នាំ ២០២២

 នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង លោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត រួមទាំងមន្ត្រីអង្គភាពជុំវិញខេត្តជាច្រើនរូប។   ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖ ប្រាក់ចំណូលទាំងអស់ទោះបីស្ថិតក្នុងប្រភេទចំណូលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅចំណាយ ឬពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយឡើយ ប្រាក់ចំណូលទាំងអស់ត្រូវប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ជាកំហិត។   លោកប្រធានមន្ទីរ ក៏បានលើកឡើងបន្តទៀតផងដែរ ក្រសួងស្ថាប័នអង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានីខេត្តត្រូវរៀបចំតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និងតារាងគម្រោងចំណាយតាមនិតីវិធីបើកសាច់ប្រាក់មុនសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេសសិក្ខាសាលាកិច្ចប្រជុំផ្សេងៗសម្រាប់ឆ្នាំ២០២៣ រួចបញ្ជូនមកមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈឲ្យបានមុនដំណាច់ខែវិច្ឆិកា (មុនឆ្នាំអនុវត្តន៍)។   ប្រាក់ចំណូលទាំងអស់របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបូកសរុបនិងបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរតនាគារពាក់ព័ន្ធ ឬនៅធនាគារពាណិជ្ជដៃគូ ឬបេឡាជាបណ្តោះអាសន្នរបស់គណនេយ្យករយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។   ក្រោយពីលោក អ៊ុន វីលីយ៉ា ប្រធានការិយាល័យថវិកាមន្ទីរជំនាញបានពន្យល់ណែនាំទៅកាន់អង្គពិធីទាំងមូលរួចមក លោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត មានមតិពន្យល់ណែនាំ និងការអនុវត្តបន្ថែមលើចំណូល-ចំណាយ ដែលពាក់ព័ន្ធ និងសំណូមពរធ្វើយ៉ាងណាមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាឲ្យបានលឿនក្នុងការរៀបចំឯកសារ។ 

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើលិខិតអបអរសាទរ សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលតុលាការប្រទេសបារាំងរកឃើញកាពិតថា សម រង្សុី បានប្រព្រឹត្តអំពើបរិហាកេរ៌្តចំពោះសម្តេច

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើលិខិតអបអរសាទរ សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោ។ សូមភ្ជាប់ជាមួយនូវលិខិតអបអរសាទរខាងក្រោម៖  

Read more
ព័ត៌មានស៊ើបអង្កេត

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនដេីមឈេីធំៗ តាមរយៈរថយន្តខ្នាតយក្ស បម្រុងឆ្លងដែនពីស្វាយរៀងទៅស្រុ កយួន ទាំងកណ្តាលអាធ្រាត រីឯសមត្ថកិច្ចពាក់ពន្ធ័ នៅច្រកទ្វារភាគីព្រំដែនសំយ៉ោង ជាអ្នកបេីកភ្លើងខៀវ តើពិតដែរឺទេ?

ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញដឹកដើមឈេីធំៗ បម្រុងលោតឆ័ត្រឆ្លងដែនទៅស្រុកយួន តាមប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មាន តាមប្រម៉ាញ់រូបភាពទាន់ពេលវេលា ហេីយនៅព្រឹកទី១០ខែតុលាឆ្នាំ២០២២ នៅចំណុច  ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប   មានរថយន្ដដឹកដើមឈើបានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងវិញម្ដង រថយន្ដទាំងនោះពាក់ស្លាកលេខកំពង់ចាម 3A.6030 និងកំពង់ចាម3A.8949 មិនទាន់ឃេីញមេព្រៃខេត្តស្វាយរៀង ចាត់វិធានការបង្រ្កាបឡើយ។ គូរបញ្ជាក់ផងដែរ.! រថយន្ដដឹកដើមឈើខ្នាតធំ បម្រុងឆ្លងដែនទៅស្រុកយួន នៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ពេលដែលភ្នាក់ងារព័ត៌មានយេីងចុះផ្ដិតយករូបភាពភ្លាមៗនោះ សមត្ថកិច្ចពាក់ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង បិទមិនឲ្យរថយន្តដឹកឈេីចូលវៀតណាមនោះទេ ដេីម្បីបំភ័ន្តភ្នែកអ្នកកាសែត។ បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ  ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ធ្វើកាចំណាយរត់ការឲ្យគ្រប់ជំនាញអស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។ ជាក់ស្តែង មេឈ្មួញខ្មែររកស៊ីដឹកដើមឈើឆ្លងដែនទៅលក់ឲ្យឈ្មួញយួន  ដូចជាៈដើមម្ជូរអំពឹល ដើមធ្នង់  ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ  នៅពេលដឹកមកដល់ទឹកដីស្វាយរៀង មានអ្នករត់ការឲ្យក្នុង១ជើងៗអស់ហេីយ ជាថ្នូរទេីបសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្រ្កាប បានជាដឹកជញ្ជួនទៅដល់ស្រុកយួនយ៉ាងរលូន។

Read more
ព័ត៌មានជាតិ

ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ត្រៀមចូលរួមប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ចំនួន០៤នាក់ ដែលបានទទួលការអនុញ្ញាតពីនាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅចូលរួមក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ដែលមុនពេលប្រកួត ក្រុមបាញ់កាំភ្លើងដៃទាំង ០៤នាក់នេះ ត្រូវទៅហ្វឹកហាត់សមដៃត្រៀមនៅប្រទេសវៀតណាម ជាមុនរយៈពេល១ខែ។ នាឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងអំណោយបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានថវិកា និងសម្ភារៈជាច្រើនមុខ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៤នាក់ ជាចំណងដៃមុនចេញដំណើរ

Read more
ព័ត៌មានជាតិ

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី បិទសន្និបាតកាយរិទ្ធជាតិកម្ពុជា

  នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។ កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនេះ នៅម៉ោង ២:៣០ នាទី

Read more