ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងអភិបាលរងខេត្ត បានចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

ព្រៃវែង÷ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីតាំងផលិតអុកស៊ីហ្សែនត្រូវបានរៀបចំកសាងឡើង ដើម្បីផ្គត់ផ្គង់ដល់បណ្តាមន្ទីរពេទ្យ ឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានវិបត្តិផ្លូវដង្ហើមដោយសារការរលាកសួតធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។ ក្នុងនាម អាជ្ញាធរខេត្ត ខ្ញុំសូមស្នើរដល់អ្នកម៉ៅការសំណង់ ក៏ដូចជាក្រុមហ៊ុនសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជួយមើលការខុសត្រូវលើគុណភាពសំណង់ពន្លឿនការសាងសង់ និងបង្កលក្ខណៈល្អប្រសើរដើម្បីបានបញ្ចប់ការសាងសង់នេះ និងឆាប់បានផលិតអុកស៊ីហ្សែន ដើម្បីរួមចំណែកជំរុញប្រសិទ្ធិភាពនៃការព្យាបាលជំងឺកូវីដ-១៩នេះ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលតែម្តង។

Read more
ព័ត៌មានជាតិ

ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី អ្នកនាងកញ្ញា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍមានអង្គការ JICA, FAO, EU, ADB, WB និងអង្គការ OXFAM ។ ជាបឋម លោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក

Read more
ព័ត៌មានជាតិ

ឧកញ៉ាអ៑ាន សៀវមុី សារព័ត៌មានមួយក្តាប់តូចផ្សាយព័ត៌មានចោទប្រកាន់ខុសការពិតញុះញង់ឱ្យមានការរើសអើង!

(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធាន.គណបក្សខ្មែរក្រោក.រួមនិងបក្ខពួក.ពាក់ព័ន្ធករណីចូលប្លន់ផ្ទះអ្នកស្រី អ៊ាន សៀវម៉ី នោះមក។ ស្រាប់តែសារព័ត៌មានមួយក្ដាប់តូច លើកឡើងថា៖ អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាស្រីស្នេហ៍.ស្រីកំណាន់ របស់លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធានគណបក្សខ្មែរក្រោក.ការលើកឡើងបែបនេះ ។ បណ្ដាលឱ្យអ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវរងគ្រោះមួយជាន់បន្ថែមទៀតបន្ទាប់ពីគេប្លន់!។ ស្របពេលដែលរឿងប្លន់ មិនទាន់បាត់ភ័យផង! បែរជាត្រូវបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរ ដោយសារពាក្យថា(ខ្លួនជាស្រីស្នេហ៍របស់លោក”វីស្លាម”មួយជាន់បន្ថែមទៀត)។ ជាហេតុនាំឱ្យមេធាវី របស់អ្នកស្រី អ៊ាន សៀវម៉ី ចេញសេចក្ដីបំភ្លឺភ្លាមៗ និងចាត់ទុកការផ្សាយនោះ ។ ជាការមួរបង្កាច់ចោទប្រកាន់.គ្មានមូលដ្ឋាន ញុះញង់ឱ្យមានការរើសអើង មកលើអ្នកស្រី អ៊ាន សៀវម៉ី។ នេះបើយោងតាមសេចក្ដីជូនដំណឹង មេធាវី របស់អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី នៅថ្ងៃទី២១.១២.២០២១។ ក្នុងលិខិតជូនដំណឹង មេធាវី អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានបញ្ជាក់ថា៖គណនីដែលបានផ្សាយមួរបង្កាច់ចោទប្រកាន់គ្មានមូលដ្ឋាន

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:៣០ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសហការីដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើនិងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។ មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជាប្រកប់ដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ទាំងអស់នេះ

Read more
ព័ត៌មានជាតិ

ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ

ភ្នំពេញ÷ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

Read more
ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋបើបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍សូមCall1291 កងរាជអាវុធហត្ថរាជធានីភ្នំពេញសូមស្វាគមន៍!(Video inside)

បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ!

Read more
ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ព្រៃវែង៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងតំណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ នៅក្នុងឱកាស់នោះលោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់បងប្អូននារី រួមទាំងការលើកកម្ពស់យេនឌ័រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាល បានជួយឲ្យស្ត្រីទទួលបានការលើកទឹកចិត្ដទាំងចំណេះដឹង តួនាទី និងបានចូលរួមក្នុងគ្រប់ស្ថាប័នពី ថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការស៊ីវិលនៅក្នុងខេត្តព្រៃវែងមានចំនួនសរុប១០៨៩៣នាក់ក្នុងនោះស្តី មាន៤៣៥៥នាក់ ក្នុងនោះស្ត្រីដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត បានផ្តល់នូវតួនាទី ភារកិច្ច ក្នុងខេត្តព្រៃវែងរួមមានៈ ស្ត្រីជាអភិបាលរងខេត្ត០១នាក់ ជាក្រុមប្រឹក្សាខេត្តចំនួន៥នាក់ ជាស្នងការរងខេត្ត០១នាក់ ជាប្រធានមន្ទីរ០១នាក់ ជាអនុប្រធានមន្ទីរ១៧នាក់ ជាអនុប្រធានពន្ធនាគាខេត្ត០១នាក់ ជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង០១នាក់ ជាអភិបាលស្រុក០១នាក់ ជាអភិបាលរងស្រុក-ក្រុងចំនួន១៣នាក់ ចៅក្រម សាលាដំបូងខេត្ត០១នាក់ ជាព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងខេត្ត០១នាក់ ជាប្រធាន និងអនុប្រធាន លេខាធិការដ្ឋានសាលាដំបូងខេត្ត០២នាក់សរុបចំនួន៤៥នាក់។

Read more
ព័ត៌មានស៊ើបអង្កេត

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តី០២រូបដែលជាប់ពាក់ព័ន្ធរឿងកាន់កាប់ទន្រ្ទានដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង

  សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះបានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការទន្ទ្រានកាប់ឆ្ការនិងឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ក្នុង​ភូមិ​សាស្ត្រ​ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​ ។ សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដោយខុសច្បាប់។ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយបានពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ សម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»នៃពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ÷ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។ ឯកឧត្តម Wang Wentian បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនៃចំណងមិត្តភាពកម្ពុជា-ចិនគឺវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ។ ឯកឧត្តមបានមានប្រសាន៍ថា នៅសល់តែ៥០២ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម (SEA

Read more
ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បង្ហាញលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច

បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន៦៥គណនី។ ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៥គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែវិច្ឆិកា និងសេសសល់ពីខែមុនៗ ក៏កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ។ ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕ សូមអរគុណ!

Read more