ព័ត៌មានជាតិ

គិតត្រឹមម៉ោង០៩.៥០នាទីព្រឹក​​​ថ្ងៃទី៣០មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​​សរុបចំនួន​១០៥នា​ក់​និងមានជា​សះស្បើយ​៤​នាក់

រហូតដល់ម៉ោង​០៩:៥០​ព្រឹក​​​ថ្ងៃទី៣០មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​១០៥នាក់​ (ឆ្លងសហគមន៍១០៤​និងនាំចូល​១)និងមានជាសះស្បើយ​៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន២៣៧៨នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១១៨៦នាក់​​​​និងចំនួនជាសះស្បើយសរុប​កើន១១៧៦នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០​ សរុបស្លាប់១១នាក់។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥  

Read more
ព័ត៌មានអន្តរជាតិ

ភាគ​ច្រើន​ក្មេងកំពុងលេង​មុខផ្ទះ​ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា​ក្នុង​ថ្ងៃ​សៅរ៍ថ្លុក​ឈាមបំផុត

ភាគ​ច្រើន​ក្មេងកំពុងលេង​មុខផ្ទះ​ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា​ក្នុង​ថ្ងៃ​សៅរ៍ថ្លុក​ឈាមបំផ ក្មេង​ប្រហែល​​១២​នាក់​ក្នុង​ចំណោម​មនុស្ស​យ៉ាង​ហោច​ណាស់​១២៧​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​របប​យោធា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ដែល​ធ្វើ​ឲ្យ​តួលេខា​កុមារ​ត្រូវ​បាន​សម្លាប់​ជាង​៣០​នាក់​ហើយ​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក។ តួលេខ​ក្មេង និង​មនុស្ស​ជំទង់​ជាង​២០​នាក់​ត្រូវ​បាន​សម្រាប់​គ្រាន់​តែ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ ក្នុង​នោះ​ក្មេង​ស្រី​អាយុ​​៦​ឆ្នាំ និង​ក្មេង​​ប្រុស​អាយុ​១៤​ឆ្នាំ​ត្រូវ​បាន​សម្លាប់​នៅ​ទី​ក្រុង​ទី​ក្រុង​ម៉ាន់ដាឡាយ។ ចំនួន​កុមារ​ដែល​ត្រូវ​បាន​សម្លាប់​ប្រហែល​ជា​ខ្ពស់​ជាង​នេះ ខណៈ​​អាយុ​ជន​រង​គ្រោះ​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​​គ្រប់​ទាំង​អស់​នោះ​ទេ។ ក្នុង​ការ​បង្ក្រាបបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ ក្មេង​១១​នាក់​ត្រូវ​បានបាញ់​ស្លាប់ ដែល​ពួក​គេ​ភាគ​ច្រើន​កំពុង​លេង​​នៅ​ក្នុង​ផ្ទះ ឬ​មុខ​ផ្ទះ​ធម្មតា។ ​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ ថ្លុក​ឈាម​បំផុត ចាប់​តាំង​ពី​រដ្ឋ​ប្រហារបាន​ចាប់​​ផ្តើមឡើង ដោយ​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ។ ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ​ Aye Myat Thu ត្រូវ​បាន​បាញ់​ស្លាប់ នៅ​​ពេល​នាង​កំពុង​លេង​នៅ​មុខ​ផ្ទះ​​​ក្នុង​​តំបន់ Mawlamyine ក្នុង​រដ្ឋ Mon State។ នាង​កំពុង​គូរ​រូប​​ Hello Kitty ដោយ​គូល័រ និង​មាន​រូបតុក្កតានៅលើ​រូបនោះ។ ក្មេង​ប្រុស​ឈ្មោះ Htoo Myat Win អាយុ​១៣​ឆ្នាំ​នៅ​ Shwebo ក្នុង​តំបន់ Sagaing ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​គាត់​កំពុង​លេងក្បែរ​ផ្ទះ។ ក្មេង​ប្រុស​ឈ្មោះ Sai Wai Yan អាយុ​១៣​ឆ្នាំ​ត្រូវ​បាន​បាញ់​ចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ។ រូប​គេ​កំពុង​លេ​ង​ជា​មួយ​​ក្មេង​ជិត​ខាង នៅ​ពេល​ទាហាន និង​ប៉ូលិស​បាន​វាយ​ឆ្មក់​ទៅ​​ភូមិ​នោះ។ រូប​គេ​​​បាន​រត់​ទៅ​ផ្ទះ ​ក៏​ត្រូវ​ទាហាន​បាញ់​ស្លាប់ ហើយ​ទាហាន​ថែម​ទាំង​យក​សពគេ​ដាក់​​ឡាន​យោធា​​​​ទៅ​បាត់។ គ្រួសារ​បាន​ធ្វើ​បុណ្យ​​តាម​រយៈរូបថត​ប៉ុណ្ណោះ។ នៅ​តំបន់ម៉ាន់ដាឡាយ យ៉ាង​ហោច​ណាស់

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យកែលម្អសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ឱ្យប្រែខ្លាយទៅជា «មន្ទីពេទ្យមេគង្គកំពង់ចាម» សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

  (កំពង់ចាម) ដោយអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យ នឹងដើម្បីររៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»។ គួររំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដោយឡែក

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!

  អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​

Read more
ព័ត៌មានជាតិ

ក្រុមប្រតិបត្តសាខា កាកបាទប្រហម ចុះបាញ់សម្លាប់មេរោគ អេកូ ឌីស (ANOLYTE)គ្រប់បន្ទាប់នៅក្នុងបរិវេណ បញ្ជាការដ្ធានកងរាជអាវុធហត្ថ ខេត្តព្រៃវែង

ក្រុមប្រតិបត្តសាខា កាកបាទប្រហម ចុះបាញ់សម្លាប់មេរោគ អេកូ ឌីស (ANOLYTE)គ្រប់បន្ទាប់នៅក្នុងបរិវេណ បញ្ជាការដ្ធានកងរាជអាវុធហត្ថ ខេត្តព្រៃវែ (ខេត្តព្រៃវែង) ៖ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចាត់អោយក្រុមប្រតិបត្តសាខា កាកបាទក្រហមខេត្ត ចុះបាញ់ ថ្នាំសម្លាប់មេរោគ អេកូឌីស ( ANOLYTE ) គ្រប់បន្ទប់ការិយាល័យជំនាញទាំងអស់ និងបរិវេណនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អភិបាល នៃគណអភិបាលខេត្ត ដែលបានយកចិត្តទុក្ខដាក់ចំពោះសុខភាព នាយ នាយរង ពលអាវុធហត្ថ ទាំងអស់របស់អង្គភាព យើងខ្ញុំ ៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ឱ្យក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង មាន – អង្ករចំនួន២៤ការ៉ុង – មីចំនួន២៧កែស – ទឹកសុទ្ធចំនួន៣៦កែស – ទឹកត្រី ទឹកស៊ីអ៊ីវ២៦យួរ – ត្រីខចំនួន     ៣៦យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើនឹង ៨០នាក់ (ស្រី២៤នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុងពិធីមង្គលការមួយកន្លែងនៅខេត្តតាកែវ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រីជំនាញពាក់ពន័្ធចុះពិនិត្យ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​ធំ​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម​ បន្ទាប់​ពី​ផ្អាក​​អាជីវកម្ម​ ចំនួន​១៣​ទីតាំង​ ដោយ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​​

ខេត្ដកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ នារសៀល​ថ្ងៃ​ទី​២៨​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។ ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​ ។​ គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១-

Read more
ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting )

ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង​៨,៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting ក្នុងរបៀបវារៈដូចខាងក្រោម៖ ១.ការជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ចំពោះសង្កាត់ទាំង១១។​ ២.ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារ​ទាំង៣។​ ៣.ការត្រៀមបង្ក្រាបការលបលួចបើកអាជីវកម្ម Internet, Internet Cafe ការលបលួចបើកអាជីវកម្មក្លឹបកំសាន្ត បាបារាំង និងអាជីវកម្មផ្សេងៗទៀតដែលបានបិទកន្លងមកក្នុងសង្កាត់ទាំង១១។​ ៤.ផ្សព្វផ្សាយដល់ម្ចាស់ផ្ទះជួល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នូលផ្ទះ ឬឈ្នូលបន្ទប់ដល់កម្មករ បុគ្គលិកដែលមានជីវភាពក្រីក្រ ៥.ការងារផ្សេងៗ៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកិច្ចប្រជុំខាងលើ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។ នៅក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី នាពេលថ្មីៗនេះ អាជ្ញាធរខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងចំនួន៤ កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមាន÷ ១- គ្លីនិក ម៉ី មុនីបូរិន្ទ ២- គ្លីនិក យិន ស៊ីណាត ៣- តូបចំនួន៦ ក្នុងផ្សារធំ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩(video inside)

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៣ទីតាំងផ្សេងគ្នា គឺនៅទីតាំងមន្ទីរពេទ្យស្ត្រីនគរទេព ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ និងទីតាំងដែលកម្លាំងអាវុធហត្ថឈរជើងត្រៀមអន្តរាគមន៍ នៅសាលារាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យជំរុំជម្រកដែលដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅទីនោះ បានស្នាក់នៅដើម្បីធ្វើការផ្លាស់វេនគ្នាប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដោយចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែងព្យាបាល និងត្រួតពិនិត្យរាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់សាច់ញាតិដែលបានផ្ញើដល់អ្នកជំងឺ ផងដែរ។ ក្នុងពេលចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់កម្លាំងឈរជើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបំពេញការងារ ក៏ដូចជាចុះប្រតិបត្តិការបង្រ្កាប បុគ្គលព្យាយាមគេចវេស ពីកន្លែងធ្វើចត្តាឡីស័ក និង

Read more