ព័ត៌មានជាតិ

សារលិខិតអបអរសាទរ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះ-ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងរួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តទាំងអស់ សម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង របស់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។ ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២១

ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២១។ ដែលមានខ្លឹមសារដូចខាងក្រោម៖

Read more
ព័ត៌មានជាតិ

បណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះ-ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងនេះទាំងអស់បានសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។ ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត»។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត

Read more
ព័ត៌មានជាតិ

ដោយមានកាបញ្ជាផ្ទាល់ពីលោកសុខ ពេញវុធ គណ:បញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដងផ្លូវ និងប្រមូលសំរាម

(ភ្នំពេញ)៖នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖ ១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី

Read more
ព័ត៌មានជាតិ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានក្រុមការងារចុះជួយឃុំពពឹស ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារ នៅស្រុកស្វាយអន្ទរ

ព្រៃវែង៖ ឯកឧត្តម ថោង សំអាត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអនុប្រធាក្រុមការងារចុះជួយស្រុកស្វាយអន្ទរ រួមជាមួយឯកឧត្តម ជីវ ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹស ព្រមទាំងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារ នៅឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ទាំងពីរ បានលើកឡើងថា៖ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក រួមជាមួយនិងកម្ពុជាផងដែរនេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនមករដ្ឋបាលស្រុកមួយចំនួនទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំង ក្នុងបរិបទនៃជំងឺកូវីត១៩  ដើម្បីជួយដោះស្រាយជីវភាព បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃបានមួយកម្រិតនោះផងដែរ។ ឯកឧត្ដមទាំងពីរបានមានប្រសាសន៍ថា តាមរយៈការផ្សព្វផ្សាយកន្លងមក និងតាមរយៈការចុះផ្ទាល់ដល់គេហដ្ឋាន យេីងសង្កេតឃេីញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងអាចអនុវត្តបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអាចទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។ ឯកឧត្តមទាំងពីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វដាំបន្លែនៅតាមផ្ទះ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដែលជាផែកមួយជួយកាត់បន្ថយ

Read more
ព័ត៌មានជាតិ

សារលិខិតជូនពរពី ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុងគោរពជូនពរ នាយឧត្តមសេនីយ៍ នេត សាវឿន

សារលិខិត​ជូនពរ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​កោះកុង​ គោរព​ជូន​ពរ​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​សកល​ ២០២១

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់រថយន្តដឹកសំរាមចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តកំពង់ចាម

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលរថយន្តដឹកសម្រាមចំនួន ០២គ្រឿង ដែលជាអំណោយរបស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ដល់ជូនដល់សាលាស្រុកបាធាយ និងសាលាស្រុកជើងព្រៃ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលពិធីប្រគល់នេះបានការអញ្ជើញពីឯកឧត្ដម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

Read more
ព័ត៌មានជាតិ

ឃាតករដែលធ្វើគតព្រះចៅអធិការវត្តចេតិយថ្មី ព្រះនាម ភោគ ធារិទ្ធ ត្រូវសមត្ថកិច្ចចាប់បានហើយរីឯបក្ខពួកគេចខ្លួន

(ខេត្តកណ្តាល)៖កិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីឃាតកម្មធ្វើគត(សម្លាប់)ចៅអធិការវត្តចេតីយថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលបាលជាតិ ទទួលកិច្ចការផែននគរបាលយុត្តិធម៌ និងទទួលបាន កិច្ចចង្អុលដឹកនាំសហការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានជំនាញព្រហ្មទណ្ឌរួមជាមួយ នាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបើកការ ស៊ើបអង្កេតនិងដោយបានកិច្ចដឹកនាំសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ពីលោកស្នងការរង ផែនការងារព្រហ្មទណ្ឌនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរួមសហការបើកការស៊ើបអង្កេត ក្នុងរយៈពេល៧ថ្ងៃឈានដល់ការកំណត់បានមុខសញ្ញាមេក្លោងផ្ដើមគំនិតជួលឃាតកមានលទ្ធផលបង្ក្រាបដូចខាងក្រោម៖ ករណី៖ឃាតកម្ម គិតទុកជាមុនកើតហេតុ៖ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៨ព្រឹក(ម៉ោងប្រទះឃើញ)នៅចំណុច លើកុដិ ក្នុងបន្ទប់លោកចៅអធិការ វត្តចេតិយថ្មី ភូមិ ចេតិយថ្មី ឃុំ វិហារលួង

Read more
ព័ត៌មានជាតិ

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation,

Read more
ព័ត៌មានជាតិ

ស្នាមញញឹមរបស់អាជីវករផ្សារផ្អាវបានផុសឡើងក្រោមដំណោះស្រាយឈ្នះឈ្នះរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ÷បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ បានបង្ករនូវការកកស្ទះ និងបាត់បង់នូវសោភ័ណភាព អស់រយៈកាលជាច្រើនទស្សវត្សមកហើយ។ ប៉ុន្តែដោយភាពឈ្លាសវៃ និងបុិនប្រសព្វក្នុងការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកបានប្រែក្លាយតំបន់ប្រជុំជនមួយនេះ ដែលធ្លាប់ជួបប្រទះនូវបញ្ហាជាច្រើន មកជាទីប្រជុំជនមួយដែលមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គួរជាទីទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តមន អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដែលនៅសេសសល់ រវាងអាជីវក១ គ្រួសារ ដែលមានទីលំនៅជាប់ផ្លូវកែងសម្ដេចតេជោហ៊ុន សែន ដែលមិនព្រមឯកភាពលើការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងរបស់សមត្តកិច្ចស្រុកបាធាយ។ ក្រោមដំណោះស្រាយដ៏បុិប្រសព្វលើគោលការណ៍ ឈ្នះ ឈ្នះ របស់ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើឱ្យកញ្ញា ហេង វួចនា ដែលជាអាជីវករនៅផ្ទះកែងផ្លូវសម្ដេចតេជោ ហ៊ុន សែន បញ្ចេញនូវស្នាមញញឹម ដែលកន្លងមកនាងមិនបានព្រមធ្វើការសប្បទាន ឬសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការខាងលើឡើយ ប៉ុន្តែនៅព្រឹកនេះ នាងបានយល់ព្រមសប្បទាន និងធ្វើការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងខាងលើហើយ ដោយក្រុមការងារយើងសម្រេចយកថ្ងៃ៣០ ខែធ្នូ ២០២០ ជាថ្ងៃចាប់ផ្តើមអនុវត្តន៍នៃការសាងសង់តែម្តង។ ជាទីបញ្ចប់ឯកឧត្តម

Read more