នៅពេលនេះមនុស្សជាង ១.៥ ពាន់លាននាក់ ពោលមួយភាគប្រាំនៃចំនួនប្រជាជនពិភពលោកត្រូវបានស្នើសុំ ឬបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីគេចពីជំងឺឆ្លងកូវីដ ១៩ ។ សម្រាប់មនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះ រួមទាំងអ្នកដែលកំពុងធ្វើការពីផ្ទះ ពួកគេកំពុងចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញ ដោយសារសុខុមាលភាពរាងកាយ និងសង្គម ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លង អំឡុងជំងឺរាតត្បាតកូវីដ ១៩ នេះ ៖ ១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។ ២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។ ៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។ ៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។ ៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩
Read moreព័ត៌មានអន្តរជាតិ
ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដជាង៣ពាន់នាក់ទៀតក្នុង១ថ្ងៃ
ប្រេស៊ីល ៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន ៦៩.៣៨១ ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះដែលចំនួនអ្នកឆ្លងបានកើនឡើងដល់ ១៤.០៤៣.០៧៦ ករណីហើយនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាលក៏បានរាយការណ៍ពីករណីស្លាប់ថ្មី ចំនួន ៣.៣២១ នាក់ទៀតក្នុងរយៈពេលដូចគ្នា ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានឡើងកើនដល់ ៣៧៨.០០៣ នាក់។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងមានអ្នកចំនួនធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។ ចាប់តាំងពីខែមីនាមកប្រេស៊ិលបានរាយការណ៍អំពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមខ្ពស់បំផុតនៅទូទាំងពិភពលោក។ សូមជម្រាបថា ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹងរលកថ្មីនៃការឆ្លងដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ដែលធ្វើឲ្យរដ្ឋនិងទីក្រុងប្រេស៊ីលបានរៀបចំឡើងវិញនូវការបិទប្រទេសនិងបានប្រកាសបំរាមគោចរនៅពេលយប់៕
Read moreហ្វីលីពីនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧,៣៧៩ករណី និងអ្នកជំងឺ៩៣នាក់ទៀតស្លាប់
ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីនកាលពីថ្ងៃអង្គារម្សិលមិញបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃវីរូសកូវីដ១៩ ចំនួន ៧,៣៧៩ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៥៣,១០៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បើតាមក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៩៣នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៦,១៤១នាក់ នៅទូទាំងប្រទេស ខណៈដែលអ្នកកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប១២៧,០០៦ករណី៕
Read moreធ្ងន់ធ្ងរកាន់តែខ្លាំង ឥណ្ឌាកំពុងខ្វះទីបញ្ចុះសព ខណៈគ្រែ១ដាក់អ្នកជំងឺកូវីដ-១៩ពីរនាក់ក៏មាន
ប្រទេសឥណ្ឌាបានកំពុងទទួលរងការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ដោយមានករណីឆ្លងកូវីដ-១៩ខ្ពស់ជាប់កំណត់ត្រាជាង២សែននាក់ជារៀងរាល់ថ្ងៃ។ដោយការផ្ទុះឆ្លងខ្លាំងនេះហើយបានធ្វើឲ្យមន្ទីរពេទ្យបានកំពុងជួបកង្វះខាតគ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ និងសម្ភារៈប្រើប្រាស់ផ្សេងៗដូចជាអ៊ុកស៊ីសែន និងរថយន្តសង្គ្រោះបន្ទាន់ជាដើម។ យោងតាមអាជ្ញាធរបានឲ្យដឹងថា ទីបញ្ចុះសពកូវីដ-១៩ដ៏ធំនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌាទើបតែប៉ុន្មានថ្ងៃនេះបានបញ្ចុះស្ទើរពេញអស់ហើយ ខណៈករណីឆ្លងនៅទីក្រុងមួយនេះកំពុងខ្លាំង និងទូទាំងប្រទេសឥណ្ឌាធ្វើឲ្យការគ្រប់គ្រងលែងបាន បន្ទាប់ពីការផ្ទុះលើកទី២។ ប្រទេសឥណ្ឌាដែលមានប្រជាជនជិត១.៤ពាន់លាននាក់ត្រូវបានគេរាយការណ៍ថា បានកំពុងឆ្លងជាង២សែននាក់ប្រចាំថ្ងៃសម្រាប់រយៈពេលពីរបីថ្ងៃចុងក្រោយនេះដែលបានក្លាយជាករណីឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ខណៈទីក្រុងញូវដែលីបានក្លាយជាទីក្រុងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេស។ កាលពីថ្ងៃព្រហស្បតិ៍ រថយន្តសង្គ្រោះបន្ទាន់មានចំនួនថេរបានទៅដល់ទីបញ្ចុះសព Jadid Qabristan នៅជាយក្រុងញូវដែលី ដែលជាកន្លែងដាក់កាកសំណល់ដ៏ធំត្រូវបានធ្វើជាទីបញ្ចុះសពកាលពីខែឆ្នាំមុន។ ទីធ្លាធ្លាប់មើលឃើញស្រលះទូលាយ ប៉ុន្តែឥឡូវនេះពោរពេញដោយផ្នូរខ្មោចដែលអាចមើលឃើញជាប់គ្នាដល់ព្រំប្រទល់សងខាង និងមានចន្លោះតិចតូចប៉ុណ្ណោះដែលអាចបញ្ចុះសពទៀត។ ប្រធានទីបញ្ចុះសព Jadid Qabristan លោក Mohammad Shameem ប្រាប់ថា ឥឡូវនេះគាត់បានបង្វែរសពទៅកន្លែងផ្សេង ពីព្រោះគ្មានចន្លោះសម្រាប់បញ្ចុះទៀតទេ។ លោកថា ៖«កាលពីម្សិលមិញមានសពចំនួន១៩ ប៉ុន្តែយើងអាចបញ្ចុះបានត្រឹមតែ១៥ប៉ុណ្ណោះ»។ ក្រុមគ្រួសារដែលភាគច្រើនពាក់ឧបករណ៍ការពារខ្លួន ឬអត់មានពាក់ក៏មាន បានលើកសពដាក់ចូលក្នុងមឈូសឈើធម្មតា ឬសពខ្លះគ្រាន់តែរុំដោយក្រណាត់សធម្មតាប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានេះ មន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌាក៏បានកំពុងខ្វះគ្រែ និងអ៊ុកស៊ីសែនសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ដែលបង្ខំចិត្តឲ្យក្រុមគ្រូពេទ្យដាក់អ្នកជំងឺពីរនាក់លើគ្រែតែមួយ ហើយក៏ចែកគ្នាដាក់អ៊ុកស៊ីសែនដែរ។ សាច់ញាតិរបស់អ្នកជំងឺកូវីដ-១៩ Pappu Ali អាយុ៤៣ឆ្នាំបានទៅកាន់មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងដើម្បីរកគ្រែសម្រាប់គាត់។ ប៉ុន្តែពិបាករកគ្រែ ហើយគាត់បានស្លាប់ បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលមួយ។ លោក Mehboob ត្រូវជាពូបាននិយាយ បន្ទាប់ពីបញ្ចុះសពក្មួយរួចថា ៖«អត់មានក្រុមគ្រូពេទ្យគ្រប់គ្រាន់ទេ។ យើងថែមទាំងរកទឹកគ្មានផង»។
Read moreយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៤,៥០៨,៥៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩១៤,៧៧៤នាក់ និងជាសះស្បើយឡើងវិញ ១០៨,៣០៤,១១២នាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៤,៥០៨,៥៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩១៤,៧៧៤នាក់ និងជាសះស្បើយឡើងវិញ ១០៨,៣០៤,១១២នាក់ គេហទំព័របានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៧១៧,៤០៤នាក់ ស្លាប់ចំនួន ៥៧៣,៨៥៦នាក់ និងជាសះស្បើយចំនួន ២៤,២៧២,៨៦៩នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,២៨៦,៣២៤នាក់ ស្លាប់ចំនួន ៣៤៥,២៨៧នាក់ និងជាសះស្បើយ ១១,៧៣២,១៩៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៣,០៥៧,៩៥៤នាក់ ស្លាប់ ១៦៧,៦៩៤នាក់ និងជាសះស្បើយ ១១,៩១០,៧៤១នាក់៕
Read moreក្រុមឧទ្ទាមប្រដាប់អាវុធភាគតិចគំរាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោយការសងសឹកប្រសិនបើការបង្ហូរឈាមមិនបញ្ឈប់
មីយ៉ាន់ម៉ា ៖ ក្រុមឧទ្ទាមប្រដាប់អាវុធភាគតិចកាលពីថ្ងៃអង្គារ បានគំរាមរដ្ឋាភិបាលយោធាដោយការសងសឹកប្រសិនបើការបង្ហូរឈាមមិនបញ្ឈប់ ខណៈដែលចំនួនជនស៊ីវិលដែលបានស្លាប់ក្នុងការបង្ក្រាបរបស់ក្រុមយោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករបានកើនដល់ជាង៥២០នាក់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។ មហាអំណាចពិភពលោកបានបង្កើនការថ្កោលទោសចំពោះការបង្ក្រាបរបស់យោធាទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារដែលទាមទារការស្តារឡើងវិញនូវរដ្ឋាភិបាលដែលបានជាប់ឆ្នោតនិងដោះលែងមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី។ ទីក្រុងវ៉ាស៊ីនតោនបានផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ានិងប្រមុខ UN លោក Antonio Guterres បានអំពាវនាវឱ្យមានការរួបរួមគ្នាជាសកលដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធាបន្ទាប់ពីក្រុមបាតុករជាង ១០០ នាក់ត្រូវបានសម្លាប់នៅចុងសប្តាហ៍បង្ហូរឈាម។ បន្ថែមលើយុទ្ធនាការដាក់សម្ពាធនោះក្រុមឧទ្ទាមជនជាតិភាគតិច៣នាក់កាលពីថ្ងៃអង្គារបានថ្កោលទោសការបង្ក្រាប និងបានគំរាមវាយប្រកហារ លើរដ្ឋាភិបាលយោធាដែលបានបង្ក្រាបអ្នកតវ៉ាបណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់។ ការប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសមីយ៉ាន់ម៉ាដោយក្រុមបាតុករដែលគ្មានអាវុធត្រូវបានជួបជាមួយឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់ជ័រ គ្រាប់ពិត ការបំផ្ទុះគ្រាប់បែក និងមានទាំងផ្ទុះអាវុធធុនធ្ងន់ថែមទៀត។ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ(AAPP)បាននិយាយថាខ្លួនបានបញ្ជាក់ថា ចំនួនជនស៊ីវិលសរុប៥២១នាក់បានស្លាប់នៅយប់ថ្ងៃអង្គារ ប៉ុន្តែចំនួននេះនឹងបន្តកើនឡើងទៀត ដោយសារនៅមានអ្នករបួសធ្ងន់ជាច្រើន។ ជាមួយគ្នានេះ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់បានភៀសខ្លួនទៅប្រទេសថៃ និងកំពុងលាក់ខ្លួននៅក្នុងព្រៃពីការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា៕
Read moreភាគច្រើនក្មេងកំពុងលេងមុខផ្ទះត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ាក្នុងថ្ងៃសៅរ៍ថ្លុកឈាមបំផុត
ភាគច្រើនក្មេងកំពុងលេងមុខផ្ទះត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ាក្នុងថ្ងៃសៅរ៍ថ្លុកឈាមបំផ ក្មេងប្រហែល១២នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់១២៧នាក់ត្រូវបានសម្លាប់ដោយកម្លាំងរបបយោធាទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះដែលធ្វើឲ្យតួលេខាកុមារត្រូវបានសម្លាប់ជាង៣០នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក។ តួលេខក្មេង និងមនុស្សជំទង់ជាង២០នាក់ត្រូវបានសម្រាប់គ្រាន់តែចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងនោះក្មេងស្រីអាយុ៦ឆ្នាំ និងក្មេងប្រុសអាយុ១៤ឆ្នាំត្រូវបានសម្លាប់នៅទីក្រុងទីក្រុងម៉ាន់ដាឡាយ។ ចំនួនកុមារដែលត្រូវបានសម្លាប់ប្រហែលជាខ្ពស់ជាងនេះ ខណៈអាយុជនរងគ្រោះជាច្រើនមិនទាន់ត្រូវបានបញ្ជាក់គ្រប់ទាំងអស់នោះទេ។ ក្នុងការបង្ក្រាបបណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃសៅរ៍ ក្មេង១១នាក់ត្រូវបានបាញ់ស្លាប់ ដែលពួកគេភាគច្រើនកំពុងលេងនៅក្នុងផ្ទះ ឬមុខផ្ទះធម្មតា។ ថ្ងៃសៅរ៍ដែលជាថ្ងៃ ថ្លុកឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្តើមឡើង ដោយមនុស្សជាង១០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ Aye Myat Thu ត្រូវបានបាញ់ស្លាប់ នៅពេលនាងកំពុងលេងនៅមុខផ្ទះក្នុងតំបន់ Mawlamyine ក្នុងរដ្ឋ Mon State។ នាងកំពុងគូររូប Hello Kitty ដោយគូល័រ និងមានរូបតុក្កតានៅលើរូបនោះ។ ក្មេងប្រុសឈ្មោះ Htoo Myat Win អាយុ១៣ឆ្នាំនៅ Shwebo ក្នុងតំបន់ Sagaing ត្រូវបានបាញ់សម្លាប់នៅពេលគាត់កំពុងលេងក្បែរផ្ទះ។ ក្មេងប្រុសឈ្មោះ Sai Wai Yan អាយុ១៣ឆ្នាំត្រូវបានបាញ់ចំក្បាលបណ្តាលឲ្យស្លាប់កាលពីថ្ងៃសៅរ៍ដែរ។ រូបគេកំពុងលេងជាមួយក្មេងជិតខាង នៅពេលទាហាន និងប៉ូលិសបានវាយឆ្មក់ទៅភូមិនោះ។ រូបគេបានរត់ទៅផ្ទះ ក៏ត្រូវទាហានបាញ់ស្លាប់ ហើយទាហានថែមទាំងយកសពគេដាក់ឡានយោធាទៅបាត់។ គ្រួសារបានធ្វើបុណ្យតាមរយៈរូបថតប៉ុណ្ណោះ។ នៅតំបន់ម៉ាន់ដាឡាយ យ៉ាងហោចណាស់
Read moreម៉ាឡេសុីផ្តល់សំណងខ្ទង់មុឺនដុល្លាបើចាក់វ៉ាក់សាំងហើយមានប្រត្តិកម្ម
ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទទី២២ខែមីនា បានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងចំនួន២.៤លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំងកូវីដ ដែលទទួលរងប្រតិកម្មធ្ងន់ធ្ងរដោយសារតែការចាក់ថ្នាំ។ ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់បុគ្គលិកជួរមុខជិត៤៣០,០០០នាក់រួចទៅហើយ ដែលភាគច្រើនបានទទួលដូសដំបូងនៃវ៉ាក់សាំង ដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមមូលនិធិថ្មីនេះ បុគ្គលរូបណាដែលត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែប្រតិកម្មវ៉ាក់សាំង នឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន ៥០,០០០រីងហ្គីត (១២,១៧១ដុល្លារអាមេរិក) ហើយប្រសិនបើលទ្ធផលបណ្តាលឲ្យមានពិការភាពឬស្លាប់ នឹងទទួលបានប្រាក់ ៥០០,០០០រីងហ្គីត។ លោក Adham និយាយថា អាជ្ញាធរសុខាភិបាលបានកត់ត្រានូវប្រតិកម្មមិនល្អចំពោះចាក់វ៉ាក់សាំងចំនួន២០ករណី គិតត្រឹមថ្ងៃទី១៨ខែមីនា ដោយមានបញ្ហាដូចជារមាស់ ដកដង្ហើមខ្លីនិងញ័រទ្រូងជាដើម។ ដោយមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង លោក Adham បានប្រាប់សន្និសីទកាសែតថា “មិនទាន់មានការស្លាប់ណាមួយ ទាក់ទងទៅនឹងវ៉ាក់សាំងនៅឡើយទេ”។ យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមកាលពីថ្ងៃទី២៣ខែកុម្ភៈ ដោយប្រើវ៉ាក់សាំង Pfizer-BioNTech ខណៈអាជ្ញាធរទើបចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ចិននៅថ្ងៃទី១៨ខែមីនាប៉ុណ្ណោះ។ គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ជាង ៣៣០,០០០ករណីនិងមានអ្នកស្លាប់ ១,២៣៣នាក់៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNA
Read moreវៀតណាមបញ្ជាក់ថា ការផ្ទុះការឆ្លងជំងឺកូវីដ១៩ចុងក្រោយបង្អស់មានវត្តមានវីរុសវិវត្តន៍ថ្មីមកពីអង់គ្លេស ដែលឆ្លងខ្លាំងជាងមុន
ទីក្រុងហាណូយ —រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការរកឃើញថ្មីនូវការផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សចំនួន២៧៦នាក់ និងបានឆ្លងរាតត្បាតទៅដល់ខេត្តនិងក្រុងចំនួន១០នៅក្នុងប្រទេសវៀតណាមនោះ គឺជាវីរុសកូរ៉ូណាវិវត្តន៍ថ្មីដែលមានលក្ខណៈឆ្លងខ្លាំង ហើយដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។ ចាប់តាំងពីវីរុសកូរ៉ូណានេះឆ្លងរាតត្បាតឡើងវិញក្នុងរយៈពេល៦ថ្ងៃកន្លងទៅ នៅក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម តំបន់នោះបានស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាម ដែលបានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «ការវិភាគត្រួតពិនិត្យបង្ហាញថា អ្នកជំងឺថ្មីៗដែលត្រូវបានរកឃើញចំនួន១២នាក់ ក្នុងចំណោមអ្នកជំងឺ២៧៦នាក់ បានឆ្លងវីរុសកូរ៉ូណាវិវត្តន៍ថ្មី ដែលគេបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ទោះជាយ៉ាងនេះក្តី ប្រភពដែលបណ្តាលឲ្យមានការផ្ទុះរាលដាលឆ្លងនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ យើងត្រូវអនុវត្តគោលការណ៍ពាក់ម៉ាស់ឲ្យបានហ្មត់ចត់»។ ការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ និងការអនុវត្តគម្លាតសង្គមបានតឹងរ៉ឹង បានធ្វើឲ្យប្រទេសវៀតណាម មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងកម្រិតទាប ត្រឹមតែចំនួនប្រមាណ ១៨៥១ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួនត្រឹមតែ៣៥នាក់ប៉ុណ្ណោះ។ វៀតណាមទទួលបានការកោតសរសើរជុំវិញពិភពលោក ថាជាប្រទេសមួយ ដែលមានការឆ្លើយតបប្រកបដោយជោគជ័យ ក្នុងការទប់ទល់ការរាតត្បាតជំងឺកូវីដ១៩។ រដ្ឋធានីហាណូយ នឹងចាត់វិធានការបន្ថែមទៀត ដើម្បីទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណានេះ។ ក្រសួងសុខាភិបាលវៀតណាម នឹងគាំទ្រទីក្រុងនេះ ក្នុងការបង្កើនសមត្ថភាពធ្វើតេស្តរកមើលវីរុសកូរ៉ូណា ឲ្យបានចំនួន៤ម៉ឺននាក់ក្នុងមួយថ្ងៃ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ។ ប្រទេសវៀតណាម បានផ្តល់ការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca
Read moreអាមេរិក:ក្រុមជ្រុលនិយមអាចវាយប្រហារប្រឆាំងនឹងមន្ត្រីដែលជាប់ឆ្នោត និងទីតាំងរដ្ឋាភិបាល
អាមេរិក ៖ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានប្រកាសអាសន្នអំពីអំពើភេរវកម្មទូទាំងប្រទេសកាលពីថ្ងៃពុធ ដោយលើកឡើងពីការគំរាមកំហែងដ៏សាហាវពីក្រុមជ្រុលនិយមប្រឆាំងនឹងរដ្ឋាភិបាល ដែលជំទាស់ដែលជំទាស់ការកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden។ ការប្រកាសអាសន្ននេះបាននិយាយថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារប្រឆាំងនឹងមន្ត្រីដែលជាប់ឆ្នោតនិងទីតាំងរដ្ឋាភិបាលដែលត្រូវបាន “វាយប្រហារ” ដោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ខែមករាលើសភាអាមេរិកដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតីលោក Donald Trump។ ការធ្វើបាតុកម្មនេះបានកើតឡើងនៅពេលដែលអាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់អ្នកគាំទ្រលោក Trump និងក្រុមជីវពលស្តាំនិយមដោយមានប្រើគ្រាប់បែកបំពង់ និងបានចោទប្រកាន់ថាលោកមានបំណងវាយប្រហារក្រុមប្រជាធិបតេយ្យ។ ព្រឹត្តិប័ត្រប្រព័ន្ធប្រឹក្សាប្រឆាំងភេរវកម្មជាតិបាននិយាយថាការគំរាមកំហែងនៃការវាយប្រហារអាចបន្តកើតមានជាច្រើនសប្តាហ៍បន្ទាប់ពីការស្បថចូលការន់តំណែងរបស់លោក Biden នៅថ្ងៃទី ២០ ខែមករានិងនៅពេលដែលលោក Trump ប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភាចំពោះ “ការញុះញង់ឲ្យមានអំពើបះបោរ” ពាក់ព័ន្ធការវាយលុកលើវិមានកាពីតូល។ ក្រសួងបាននិយាយថា “ក្រសួងមិនមានព័ត៌មានណាមួយដើម្បីបង្ហាញពីផែនការជាក់លាក់និងគួរឲ្យទុកចិត្តបាននោះទេ”។ ក្រសួងបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ កុបកម្មហិង្សានៅតែបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយយើងនៅតែមានការព្រួយបារម្ភថា បុគ្គលដែលខកចិត្តចំពោះការផ្ទេរអំណាចរបស់រដ្ឋាភិបាលនិងការផ្លាស់ប្តូរប្រធានាធិបតី អាចបន្តប្រមូលផ្តុំមនោគមវិជ្ជាជាច្រើនទៀតដើម្បីញុះញង់ឬប្រព្រឹត្តិអំពើហិង្សា”។ ការព្រមាននេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីមន្ទីរបញ្ចកោណនិយាយថា កងទ័ពឆ្មាំជាតិរាប់ពាន់នាក់ដែលមកដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ពិធីស្បថឡើងកាន់អំណាចរបស់លោក Biden នឹងបន្តនៅក្នុងរដ្ឋធានីរហូតដល់ខែមីនា ដោយសារតែការស៊ើបការណ៍សម្ងាត់របស់ FBI ស្តីពីការគំរាមកំហែងដែលអាចកើតមានឡើង។ កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌និយាយថា ខ្លួនបានចាប់ខ្លួនមនុស្សជាង១៥០នាក់ពាក់ព័ន្ធការវាយប្រហារទៅលើវិមានកាពីតូលហើយកំពុងធ្វើការស៊ើបអង្កេតលើមនុស្សរាប់រយនាក់ទៀត៕
Read more