យោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ÷ (ភ្នំពេញ) ÷នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២២:៣០នាទីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចម្រុះថ្នាក់ខណ្ឌចុះណែនាំ និងត្រួតពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន បារបារាំង និងហាងម៉ាស្សាមួយចំនួន ជាលទ្ធផលទទួលបានដូចខាងក្រោម÷ ១-សង្កាត់ស្រះចក -បានពិនិត្យជាក់ស្តែងឃើញថា ទីតាំងភោជនីយដ្ឋាន ហ្គោឌិនផាឡេស,ភោជនីយដ្ឋានស្ពានមាស, ភោជនីយដ្ឋាន BK និងភោជនីយដ្ឋាន Epic2 បានគោរពតាមការណែនាំដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ ២-សង្កាត់ផ្សារថ្មីទី៣ -បានពិនិត្យជាក់ស្តែងឃើញថា ទីតាំងអាជីវកម្មភោជនីយដ្ឋានមួយចំនួនក្នុង និងជុំវិញផ្សារសូរិយាម៉ល បានគោរពតាមការណែនាំដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ ៣-សង្កាត់ជ័យជំនះ -បានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងបារបារាំង អោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ៤-សង្កាត់ផ្សារកណ្តាលទី១ -បានចុះផ្សព្វផ្សាយតាមឡានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន បារបារាំង តាមបណ្តោយផ្លូវលេខ៥, ១៣០ និងផ្លូវលេខ១៣៦
Read moreAuthor: adm
អតីតសិស្សនិងគ្រូ សាលាបាក់ទូក ទសវត្សរ៍80 ផ្តួចផ្តើមដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមបរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនដល់ ប្រមុខរាជរដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងកូវីដ១៩!(Video) Fri/១១/Dec/២០២០
អតីតសិស្សនិងគ្រូ សាលាបាក់ទូកមួយក្រុម ដែលបានបែកគ្នាជិត៣០ឆ្នាំ បានស្វែងរកគ្នារឹតចំណងមិត្តភាពឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើតជាក្រុមក្នុងបណ្តាញសង្គម WhatsApp ជិត៣០០នាក់ មានទាំង គ្រូចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និងសាមញ្ញជន មានអ្នកនៅទីជនបទ មានអ្នកនៅក្រុងរាជធានី និងមានអ្នកនៅ ក្រៅប្រទេសក្នុងទ្វីបផ្សេងៗគ្នា តែងតែ បង្ហាញនូវសកម្មភាពមនុស្សធម៌តាមរយៈការ បរិច្ចាគធនធានផ្ទាល់ខ្លួន ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបរិច្ចាគជួយ ដល់សង្គម កសាងសមិទ្ធិផលក្នុងសាលា ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន តាមពាក្យស្លោករួមរបស់ពួកគាត់ គឺ “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ជាថ្មីម្តងទៀត ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមជាមួយការឆ្លងរីករាលដាលនូវជំងឺ កូវីដ-១៩ ក្រុមអតីតគ្រូនិងសិស្សបាក់ទូកខាងលើ បានរួមគ្នា ធ្វើវិភាគទានតាមចិត្តសទ្ធា សរុបបានថវិកាចំនួន ២ម៉ឺនដុល្លារ យកទៅចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមទិញ វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនដោយឥតគិតថ្លៃ ដល់ប្រជាជន មិត្តភក្តិ គ្រួសារ និងខ្លួនឯងផ្ទាល់ ក្នុងនាមជាតិខ្មែរតែមួយ
Read moreលោកជំទាវ ឱ វណ្ណឌីន បញ្ជាក់រឿងបុរសធ្វើចត្តាឡីស័កធ្លាក់ពីសណ្ឋាគារជាន់ទី៥ Fri/១១/Dec/២០២០
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់លើករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតចុះពីជាន់ទី៥ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ លោកជំទាវបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់បានឲ្យដឹងថា គាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះផងដែរ។ លោកជំទាវបន្តថា បច្ចុប្បន្នបុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលពេលនេះបានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ លោកជំទាវបញ្ជាក់ផងដែរថា គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕
Read moreព្រះមហាក្សត្រនិងព្រះមាតា ប្រទាន១លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ Thu/១០/Dec/២០២០
(ភ្នំពេញ) ÷នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ) ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
Read moreរុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦,១៩០នាក់ទៀតក្នុង១ថ្ងៃ Thu/១០/Dec/២០២០
ម៉ូស្គូ ៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៦,១៩០នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ២,៥៤១,១១៩ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៥៥៩នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៤,៧១៨នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ២,០០៧,៧៩២នាក់ ក្រោយពីបានរកឃើញអ្នកជាសះស្បើយថ្មីៗចំនួន ២៦,២៦៦នាក់ទៀត នៅថ្ងៃពុធនេះ៕
Read moreសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ២នាក់ថែមទៀតដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល Thu/១០/Dec/២០២០
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន ហើយមិនអ្នកជាសះស្បើយនោះទេ សរុបចំនួនអ្នកឆ្លង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់៣៩នាក់ហើយ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៦នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩នាក់៕
Read moreសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ Wed/០៩/Dec/២០២០
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។ អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។ នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩
Read moreឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យនិងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩! wed/០៩/Dec/២០២០
(ឧត្តរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ហេង សំអាន ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
Read moreឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៖បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩! Wed/០៩/Dec/២០២០
(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងរួមនិងក្រុមគ្រួសារ.បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។ សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។ ជាមួយគ្នានោះក៍មានអ្នកឧកញ៉ា.លោកឧកញ៉ា.ឯកឧត្ដម.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ ដើម្បីជាការរួមចំណែកទិញវ៉ាក់កូវីដ១៩ផងដែរ៕
Read moreសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃនេះរកឃើញករណីកូវីដ១៩ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៤នាក់ថែមទៀត Wed/០៩/Dec/២០២០
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro សរុបចំនួនអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៣៨នាក់ និងមិនអ្នកជាសះស្បើយនោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៥នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤៧នាក់៕
Read more