ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលរឹងទទឹងមិនព្រមអនុវត្តវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល!(video inside)

នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីបុរសម្នាក់ រត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសខាងលើមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៑ុន មាណែត មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោក បាន​ប្រកាសថា៖ ឯកឧត្តម មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទ។​ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត​ បានខល​ទាក់ទងសុំលុយ​ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត​កំពង់ចាម ដោយប្រើប្រាស់​លេខទូរស័ព្ឌ 067 349 466។​ ក្នុងសារ​ជាសំឡេងជូន​ មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ​កងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មាន​ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា​ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ​បញ្ជូន​ព័ត៌មានបន្ត

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋជិត១០០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកកំពង់សៀម

នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អាជ្ញាធរស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លឌថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៧២គ្រួសារ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និង របើកដំបូល សាលាឃុំ ព្រះវិហារ កុដិ វត្តចំនួន ២ និង ផ្ទះប្រជាពលរដ្ឋ ចំនួន ៧២ខ្នង កាលពីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀមនិងស្រុកជើងព្រៃដែលខូចខាត៦៩ខ្នង

ស្ថិតក្នុងបរិវេណវត្តទួលរកា នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ យោងលើការចាំបាច់ និងបន្ទាន់បំផុត ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានក្រុមការងារឃុំស្រក គណកម្មការកាកបាតក្រហមខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀ ឃុំស្រកចំនួន ៦៩ខ្នង (មានកម្រិតធ្ងន់ មធ្យម និងស្រាល) រួមទាំងដំបូលព្រះវិហារ សាលាសំណាក់ធម៌ ដំបូល និងផ្លាកសាលាឃុំ ដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២២ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកចែកជូនបងប្អូនជនរង គ្រោះផ្ទាល់។ លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត

ខេត្ដកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀតដែលជាក្រុមគ្រួសាររបស់អ្នកជំងឺឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដដែលទើបរកឃើញនេះផងដែរ រួមមាន៖ ទី១៖ ឈ្មោះ ខៀវ ដាលីន អាយុ៣២ឆ្នាំ ទី២៖ ឈ្មោះ ខៀវ ឈាងម៉ៃ អាយុ២១ឆ្នាំ ទី៣៖ ឈ្មោះ ខៀវ ម៉េងស្រូយ អាយុ១៧ឆ្នាំ ទី៤៖ ឈ្មោះ ហោ គឹមលន អាយុ៤៨ឆ្នាំ ទី៥៖ ឈ្មោះ ខុំ សុខខេង អាយុ១៨ខែ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ទាំង៥នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ

(ភ្នំពេញ)៖ ថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និង លោកជំទាវ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងបរិវេណខាងមុខសាលាសង្កាត់បឹងរាំងដែលមានប្រជាពលរដ្ឋសរុបចំនួន៥២គ្រួសារ។ក្នុងមួយគ្រួសារ ទទួលបាន ៖ គ្រឿងឧបភោគ បរិភោគ ០១ប្រអប់ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ) នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។កិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ។ គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំតុមូលក្នុងកម្រឹតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកនេះគឺដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអារទិភាពដើម្បីធានាអោយបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងសុន្ទរកថាគន្លឺះស្តីពីផែនការ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត !

  នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភភេសជ្ជៈ និងចាហួយ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៑ាង អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ១៣ខ្នងផ្ទះ នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោក លោកស្រី ជាអាជ្ញាធរដែនដី មន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា អនុសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ១៣ខ្នងផ្ទះ ស្មើនឹង ១៣គ្រួសារ (រងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ និងស្រាលចំនួន ៩គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។ លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាព ដោយការលាងសម្អាតដៃឱ្យបានជាប្រចាំ ហាត់ប្រាណឲ្យបានទៀងទាត់ សម្អាតបរិស្ថានជុំវិញផ្ទះការពារកុំឲ្យឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តី វេង សាខុន៖សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបា​ល​និងប្រជាជននៃសា​ធារណរដ្ឋប្រជាមា​និតចិន

ភ្នំពេញ៖ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល

Read more