ព័ត៌មានជាតិ

កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំង

កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំងគឺ មណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។ ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារៈដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជា អនុវត្តការងារប្រចាំថ្ងៃឡើងវិញផងដែរ។

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា !

  នាព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នូវ ផ្លែត្រឡាច ចំនួន០១តោន និងផ្លែល្ពៅ ចំនួន០១តោន តាមរយៈ ក្រុមការងារ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ប្រគល់ជូនអង្គភាព ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងលោកជំទាវ ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានឧបត្ថម្ភ ផ្លែត្រឡាច និងផ្លែល្ពៅ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន ១០តោន មី ១៥០កេះ ត្រីខ ១៥០កេះ និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលនៃគណអភិបាលស្រុកតំបែរ

នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម នុត ច័ន្ទសុខា ឯកឧត្តម ចាយ បូរិន ដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន ១០តោន មី ១៥០កេះ ត្រីខ ១៥០កេះ និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលនៃគណអភិបាលស្រុកតំបែរ ទទួលបានអំណោយដ៏ថ្លៃថ្លានេះ លោកសុខ សារិទ្ធ អភិបាលនៃគណអភិបាលស្រុក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកតំបែរទាំងអស់ចំពោះកាយវិការ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិត មុឹង មករា និងក្រុមការងារ !

នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមាន ឯកឧត្តម ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន០៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ គ្រឿងឧបភោគបរិភោគទាំង០៦មុខ រួមមាន ៖ ១. អង្ករ ២តោន ២. មីមាមា ១៨០កេស ៣. ត្រីខ ២០០យួរ ៤. ទឹកសុទ្ធ ១០០កេស ៥. ភេសជ្ជៈ ១០០កេស ៦. ទឹកសុីអ៊ីវ ៣០០ដប ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក យ៉ាង ពីង និងមិត្តភក្តិ!

នារសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ០៥តោន និង ទឹកសុទ្ធចំនួន ២០០កេស ពី លោក យ៉ាង ពីង និងមិត្តភក្តិ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យ៉ាង ពីង និងមិត្តភក្តិដែលមានចិត្តសប្បុរស ឧបត្ថម្ភ អង្ករ និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីរការរាលដាលនូវជំងឺកូវីដ-១៩៕

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគាស់ផ្ទះ!(video inside)

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេទាំងពីរនាក់ ធ្វើសកកម្មភាពលួចគាស់ហាងលក់ផលិតផលមកពីប្រទេសជប៉ុន (យីហោ មី-អា) នៅចំណុច ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ +ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖ ១.ឈ្មោះ អ៊ុកចាន់ ចេនឡា ភេទប្រុស ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ២.ឈ្មោះ ពៅ ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចាប់យកវត្ថុតាង ៖ កាបូបដៃមួយ, កាបូបស្ពាយមួយ, កន្ត្រៃ០២, កូនកាំបិត០២,ដែកកាប់០១, កូនសោ០៤ និងពិលចំនួន០១។ កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានចេញល្បាតតាមគោលដៅបិទខ្ទប់ដើម្បី បង្ការ បង្ក្រាប

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក សុខ ហេង ម្ចាស់ហាងលក់គ្រឿងសមុទ្រ និង ម្ចាស់ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា !

  នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល ត្រី និងស្លាបមាន់ ចំនួន១២០គីឡូ ក្នុងនោះគឺ ត្រីសាបាក់ ៧០គីឡូ, ត្រីក្រហម ៣០គីឡូ, ស្លាបមាន់ ២០គីឡូ ពី លោក សុខ ហេង ដែលជាម្ចាស់ហាង សុខ ហេង លក់គ្រឿងសមុទ្រ និងទទួល ភេសជ្ជៈកូកាកូឡា ចំនួន ៣០កេស និងទឹកសុទ្ធអរុណា ចំនួន ៣០កេស ពី ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបាននាំយកអង្ករ៥០តោនមី២០០០កេះត្រីខ២០០០យួរនិងម៉ាស់៥០.០០០ម៉ាស់មកប្រគល់ជូនឯកឧត្ត ម អ៑ុន ចន់ដា អភិបាលខេត្តកំពង់ចាម

នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និង លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកកំពង់សៀម បាននាំយកអង្ករចំនួន ៥០តោន មី ២ ០០០កេះ ត្រីខ ២ ០០០យួរ និងម៉ាស់ ៥០ ០០០ម៉ាស់ មកប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។ មានមតិនាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។ កាយវិការប្រកបដោយគុណធម៌

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មី​ ត្រូវធ្វេីចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នក​វិជ្ជមាន​កូវីដ-១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល

ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មី​ ត្រូវធ្វេីចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នក​វិជ្ជមាន​កូវីដ-១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាលជាពិសេសមិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិដែលបិទខ្ទប់ទាំងអស់ក្នុងខេត្ត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ខណៈបានរកឃើញអ្នកវិជ្ជមានជំងឺ​ដ៏​កាច​សាហាវ​នេះ ជាបន្តបន្ទាប់ទាំងនៅក្នុងខេត្ត និងអ្នកដំណើរមកពីខេត្តដទៃ ដែលសុទ្ធសឹងឆ្លងបន្តពីព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ។ ការដាក់ចេញនូវបទបញ្ជាធ្ងន់ៗបែបនេះរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើឡើង​កាលពី​ថ្ងៃទី​៣​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងឱកាស ដឹកនាំក្រុមការងារសាខាកាបាទក្រហមខេត្ត ចុះ​សួរសុខទុក្ខ​ប្រជា​ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ដោយផ្តល់ថវិការក្នុងម្នាក់ ២០,០០០រៀល និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ សរុប​១៣០នាក់ ដោយឧបត្ថម្ភផ្តល់ជូន មី៣០កេស ត្រីខ៤កេសធំ ទឹកសុទ្ធ៤០កេស អាកុលនិងម៉ាស ១៣០កញ្ចប់ និងថវិការក្នុងម្នាក់ ២០,០០០រៀលផងដែរ។ ក្នុងឳកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

Read more
ព័ត៌មានជាតិ

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” បានជួសជុលកែលម្អ រួចរាល់១០០ ភាគរយហើយ ហើយមន្ទីរពេទ្យនេះនឹងចាប់ដំណើការ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែឧសភា ឆ្នាំ២០២១ នេះ

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” បានជួសជុលកែលម្អ រួចរាល់១០០ ភាគរយហើយ ហើយមន្ទីរពេទ្យនេះនឹងចាប់ដំណើការ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែឧសភា ឆ្នាំ២០២១ នេ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ មន្ទីរពេទ្យ មេគង្គកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិធានការនៃការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ ដែលនៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត។ ចៅ វង្ស i.k.

Read more