ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត-កងកំលាំងទាំងបី-លោកនាយក នាយករងរដ្ឋបាល លោក-លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកប្រធានមន្ទីរការងារ-លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ដដែល គឺ​បន្ត​ច្បាម​ឱ្យ​ជាប់​អ្នក​សង្ស័យ ក្រោម​យុទ្ធសាស្ត្រ​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត គឺ​កិច្ចការ​នេះ​ប្រគល់ជូន​ខាង​មន្ទីរ​សុខាភិបាល និង​មន្ទីរ​ការងារ គឺ​ផ្តោតជាសំខាន់​លើក​ម្មករ កម្មការិនី​តាម​រោងចក្រ​សរុប​ទាំង ១៧ កន្លែង​ដែលមាន​ចំនួន​សរុប​ប្រមាណ ៤០.០០០ នាក់​នោះ​។​ ហើយក្រោយពី​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩​ហើយ យើងត្រូវ​យកពួកគេមក​ព្យាបាល គឺ​ដាច់ខាត​កុំ​ទុក​ពួកគាត់​ (​អ្នកជំងឺ​)ចោល​នោះឡើយ ទោះជា​នៅទីណា​ ឆ្ងាយប៉ុណ្ណាក៏ដោយ​។ ពិសេស​ស្ថិតក្នុង​ស្ថានភាព​អ្នកជំងឺ​បាន​កើន​ឡើងយ៉ាងគំហុគជា​បន្តបន្ទាប់​បែបនេះ គឺ​យើង​ត្រូវ​ត្រៀម​រៀបចំ​មន្ទីរពេទ្យ​តាម​បណ្តា​ស្រុក​យ៉ាងហោច​មួយ​មន្ទីរពេទ្យ​ឲ្យបាន​ចំនួន ១០​គ្រែ​ដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានសម្រេចយកវិទ្យាល័យ​ព្រះសីហនុ នៅ​ក្រុង​កំពង់ចាម​ សសម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយ​សម្រាប់​អ្នកជំងឺ​ធ្ងន់ៗ ត្រូវប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​មេគង្គ​កំកំពង់ចាម៕

Read more
ព័ត៌មានជាតិ

Covit19ក្នុងខេត្តព្រៃវែងគិតត្រឹមព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្ត មានដូចខាងក្រោម: ⁃ ស្រុកពាមរក៍ ចំនួន៨នាក់ ⁃ ស្រុកបាភ្នំ ចំនួន១នាក់ ⁃ ស្រុកព្រះស្តេច ចំនួន២នាក់ ⁃ ស្រុកពារាំង ចំនួន២នាក់ ⁃ ស្រុកស្វាយអន្ទរ ចំនួន២នាក់ ⁃ ស្រុកកញ្ជៀច ចំនួន១នាក់ ⁃ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ⁃ និងក្រុងព្រៃវែង ចំនួន១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនិមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ក្នុងនោះដែរ ខ្ញុំសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ

រដ្ឋុមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុក និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនមកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យសម្តេចជួនណាត

នៅបរិវេណវិទ្យាល័យសម្តេចជួនណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជ រដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុក លោកអភិបាលនៃគណអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនមកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យសម្តេចជួនណា។ មានមតិសំណេះសំណាលក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ លោកបានថ្លែង អំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលរបស់បងប្អូនក្នុងមណ្ឌលចត្តាឡីស័កនេះសរុបមានចំនួន ២២២នាក់ ក្នុងនោះស្រ្តីជាកម្មករមាន ២១០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបានស្នើសុំឲ្យលោកអភិបាលនៃគណអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញរថយន្តធុនធំ រឺដាស់ម៉ាស៊ីន បន្ទាប់ពីផ្អាកដំណើរការអស់មួយរយៈ!

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការធន់ធំ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត បន្ទាប់ពីទុកចោលក្នុងអង្គភាពពុំបានចេញប្រត្តិបតិ្តការអស់មួយរយៈធំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាត្រៀមចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបាន ជាប់ជាប្រចាំ៕

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀតនៅថ្ងៃនេះ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀតថ្ងៃនេះតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៣ រួមមាន: ស្រុកពាមជរ ចំនួន៤នាក់ ស្រុកពារាំង ចំនួន៥នាក់ និងស្រុកមេសាង ចំនួន២នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១១នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ក្នុងនោះដែរ ខ្ញុំសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានស្វាគមន៍ដំណាំកាកាវ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិករ

បន្ទាប់ពីចុះពិនិត្យមើលចំការបន្លែរួច ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា។ លោក ប៊ុន ថេន តាំ អ្នកគ្រប់គ្រងចម្ការបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ២ហត ទទួលបានផលជាង ៣តោន/ឆ្នាំ ដោយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។ ប្រសិន បើដាំបានល្អ ទទួលបានផលខ្ពស់ក្នុង ១ហត ដំណាំកាកាវអាចទទួលបានចំណូល ៦០០០-៧០០០ដុល្លារ/ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិក ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះអាចទាញបាន ប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។ ក្រុមហ៊ុនគួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់តាមតម្រូវការទីផ្សារអន្តរជាតិ។

Read more
ព័ត៌មានជាតិ

រដ្ឋុមន្ត្រី វេង សាខុននិងសហការីបានអញ្ជើញចុះពិនិត្យចម្កាបន្លែសុវត្ថិភាពរបស់លោកជិនផលដែលកំពុងដាំការ៉ុតស្ពៃបូកគោស្ពៃក្តោបត្រកួននៅភូមិពូលូងខេត្តមណ្ឌល់គិរី

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី ក្នុងការជំរុញផលិតភាពផលិតកម្មបន្លែឲ្យកាន់តែរីកចម្រើនថែមទៀតទាំងបរិមាណ និងគុណភាព ធានាបាននូវនិរន្តរភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ឧសភា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី។ លោក ជិន ផល បានរៀបរាប់ប្រាប់ឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា លោកបានប្រកបរបរនេះ ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត។ ផលទទួលបានពីបន្លែ ធ្វើឲ្យជីវភាពធូរធារ ហើយអនាគតគ្រោងនឹងពង្រីកផ្ទៃដីបន្ថែម។ ឃើញផលដំណាំដុះលូតលាស់បានល្អ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ជិន ផល ក្នុងការដាំបន្លែដែលជាអាជីពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអំពាវនាវជូនចំពោះសាធារណជននិងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេស​ចិនសូ​មមេត្តាម​កចុះបញ្ជីនៅអ​គ្គនាយដ្ឋាន​កសិកម្ម

ភ្នំពេញ៖ដោយពិនិត្យឃើញថាមានសាធារណជននិងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរមកខ្ញុំពីបញ្ហកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនទទួលបានជោគជ័យ នាពេលថ្មីៗនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀតជូនចំពោះសាធារណជននិងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ។ ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូលហើយទន្ទឹមនឹងនេះម្ចាស់ចំការស្វាយបានទទួលចំណេះដឹងការគ្រប់គ្រងចំការស្វាយស្របតាមលក្ខណ្ឌតម្រូវ ជាមួយនិងការផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យាហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះគេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។ ទន្ទឹមនឹងនេះ ខ្ញុំមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកខ្ញុំបន្តទៀតឡើយ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដេីម្បី ធ្វេីការបោសសំអាតខ្សែចម្លងកូវីដ-១៩

កំពង់ចាម : ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដេីម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំឲ្យមានការរីក បន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រ២យ៉ាង គឺទី១- ត្រូវ បិទខ្ទប់ ក្តោប ឲ្យ ជាប់ ទី២-ត្រូវការពារ កុំ ឲ្យ រីកចេញទៅខាងក្រៅ ហេីយ យេីងត្រូវធ្វើការ បោសសំអាត ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណា ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។បើយោង​តាមការបញ្ជាក់នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថាបច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF)កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាមមីយ៉ាន់ម៉ានិងប្រទេសកម្ពុជាផងដែរ។លោកវេងសាខុនបន្តថាជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាមលើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ

Read more